(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ប្រចាំសប្តាហ៍ទី៦ ក្រុមវិសាខា និងណាហ្គាបានចែកគ្នាម្នាក់ ១ពិន្ទុនៅពេលបឹងកេត រកបាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង គ្រាដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបានទាំង ៣គ្រាប់ម្នាក់ឯងក្នុងលទ្ធផល ៣-១។

ចាន់ វឌ្ឍនាកា ដែលពាក់លេខ១១ ធ្វើបាន Hat-Trick នៅនាទីទី២ ៤៦ និងនាទី៧៥។

សម្រាប់ការប្រកួតរបស់ក្រុមវិសាខា និងណាហ្គាវើលវិញ ឃើញថាវិសាខាបាននាំមុខមុន និងទាត់បញ្ចូលទីដោយកីឡាករពាក់លេខ១១ HABER MARCUS WARREN នៅនាទីទី៤ មុនពេលក្រុមភ្ញៀវណាហ្គា បានវាយបកតាមស្មើវិញ និងរកបានដោយកីឡាករពាក់លេខ៤៥ ពេជ្រ សុវណ្ណខេមរិន្រ្ទ នៅនាទីទី៦ បន្ទាប់ពីកីឡាករ ស៊ិន កក្កដា រកបានគ្រាប់ទី២ នៅនាទីទី៣១ និងចូលដល់ទី២ ណហ្គាបានបន្ថែមគ្រាប់ទី២ តាមស្មើវិញដោយកីឡាករ ពាក់លេខ១៤ MARCIO DE OLIVEIRA MARQUES នៃលទ្ធផលស្មើគ្នា ២-២ ដែលជាការលេងស្មើលើកទី៤។

សួមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហទី៦ នេះបឹងកេតដែលជាក្រុមការពារតំណែងជើងឯកផងនោះ បានឈរនៅចំណាត់ថ្នាក់លេខ៨ ដោយមាន ៦ពិន្ទុនៅពេលយកឈ្នះព្រៃវែង ៣-១៕