(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះផលិតកម្ម រាម បានចេញបទចម្រៀងជាច្រើនបន្តបន្ទាប់រួចមកហើយ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកគាំទ្រ ដែលមានគ្រប់ចង្វាក់ គ្រប់ទម្រង់។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ផលិតកម្មក៏ទើបតែបញ្ចេញចម្រៀងមនោសញ្ចេតនាមួយបទ មានចំណងជើងថា «ព្រួយខ្លាចបាត់បង់» ដែលជាការបកស្រាយរបស់តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ និង រាជិនីសំឡេង មាស សុខសោភា ដោយគេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្ណោះថែមទាំងលើកសរសើរមិនដាច់ពីមាត់នូវភាពពីរោះក្នុងបទចម្រៀងថ្មីនេះទៀតផង។

យ៉ាងណាមិញ ដើម្បីជាការប្តូររសជាតិថ្មីមួយទៀតនោះ ផលិតកម្ម រាម បានយកចិត្តទុកដាក់ខ្ពស់ ដោយបានបញ្ចេញចម្រៀងថ្មីមួយបទទៀត ជាកាដូសម្រាប់អ្នកគាំទ្រក្នុងខែថ្មីនេះ ដែលមួយបទនេះមានការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ជាមួយអត្ថន័យក៏ពីរោះ ចង្វាក់ភ្លេងក៏ថ្មីបែបរ៉េប ធានាថាត្រូវចិត្តត្រូវអារម្មណ៍យុវវ័យខ្លាំង។ មួយបទនោះមានចំណងជើងថា «Still Good» ជាការបកស្រាយដោយតារាចម្រៀងពន្លកថ្មីវ័យក្មេងពីររូបគឺ Tom និង Baly។

«Still Good» នេះគឺជាបទទី ២ ហើយសម្រាប់តារាចម្រៀងពន្លកថ្មី Tom និង Baly នៅក្នុងផលិតកម្មរាម ដោយបទដំបូងរបស់ពួកគាត់គឺបទ «ដាំទឹក» ដែលបងប្អូនតែងមានចម្ងល់ថាតើតារាចម្រៀងពីររូបនេះ ជាអ្នកណា?

គួរបញ្ជាក់ដែរថា បទ «Still Good» ជាបទចម្រៀងលើកទី ១ សម្រាប់តារាចម្រៀងពន្លកថ្មីទាំងពីររូប ក្នុងផលិតកម្ម រាម ដែលបានថតឡើងជា MV មានលក្ខណៈខ្នាតធំ ច្បាស់ត្រជាក់ភ្នែក ជាមួយកាមេរ៉ាទំនើបៗ ដែលកាន់តែធ្វើឱ្យមួយបទនេះ ពិតជាត្រូវចិត្តយុវវ័យ៕