(បាគូ)៖ ការប្រជែងក្នុងវគ្គ ៨ក្រុមចុងក្រោយក្រុមជម្រើសជាតិដាណឺម៉ាក បានបំបាក់ជម្រើសជាតិសាធារណរដ្ឋឆេក ២-១ រកបានកៅអីឡើងទៅវគ្គ ៤ក្រុមចុងក្រោយពានអឺរ៉ុប Euro 2020 ដែលបានធ្វើឡើងនាកីឡដ្ឋាន Olympic ស្ថិតក្នុងទីក្រុងបាគូ ប្រទេសអាហ្សឺបៃហ្សង់ ដែលបានធ្វើឡើងនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

វគ្គទី១ ការប្រជែងគ្នាបាន ៥នាទីក្រុមដាណឺម៉ាក រកបាន ១គ្រាប់នាំមុខដោយការតែតបញ្ចូលទីបានយ៉ាងល្អរបស់ Thomas Delaney ជាមួយកីឡារក Kasper Dolberg ស៊ុតនៅនាទី៤២ ខណៈចូលវគ្គទី២ ក្រុមឆេក ក៏តាមបាន ១គ្រាប់នៅនាទី៤៩ ដោយការស៊ុតរបស់ Patrik Schick។

បញ្ជាក់ផងថា នេះជាការឡើងទៅវគ្គ ៤ក្រុមសារជាថ្មីបន្តទៀតក្នុង Euro 2020 របស់ក្រុមជម្រើសជាតិដាណឺម៉ាក ដែលជាអតីតជើងឯកឆ្នាំ១៩៩២ ហើយក៏ជាការរកបានជ័យជម្នះទៅក្រុមឆេក ក្នុងពានជើងឯកតំបន់អឺរ៉ុប UEFA Euro លើកទី១ ពីប្រវត្តិជួបគ្នា ៣លើកមកនេះធ្វើអោយក្រុមរងជើងឯកឆ្នាំ១៩៩៦ (សាធារណរដ្ឋឆេក) ត្រលប់ទៅផ្ទះវិញត្រឹមវគ្គ ៨ក្រុមចុងក្រោយនេះ៕