(សៀមរាប)៖ កំណាត់ផ្លូវប្រវែង ២,៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ភ្ជាប់ទៅជុំវិញប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អទាំងស្រុង ដោយអ៊ុតប្រភេទបេតុងកៅស៊ូ (AC)។ នេះបើតាមការឱ្យដឹងរបស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។

ការជួសជុលកែលម្អផ្លូវខាងលើនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ។ លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ (AC) កែលម្អកំណាត់ផ្លូវផ្សេងៗ ក្នុងតំបន់អង្គរជាបន្តបន្ទាប់ទៀត ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះ គឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា មិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ៕