(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ អ្នកមាន ធ្វើផែនការដល់ថ្ងៃស្អែក, អ្នកក្រ គិតសម្រាប់តែថ្ងៃនេះប៉ុណ្ណោះ (សុភាសិតចិន)។

២៖ មនុស្សឆ្លាតនឹងមិនប្រព្រឹត្តខុសជាលើកទីពីរនោះឡើយ (សុភាសិតក្រិក)។

៣៖ អ្នកដែលមិនធ្លាប់ធ្វើអ្វីខុសសោះ មានន័យថា គេពិតជាមិនបានធ្វើអ្វីថ្មីៗឡើយ (អាល់បឺត អាញ់ស្ដាញ)។

៤៖ មនុស្សឈ្លក់វង្វេងនឹងការសរសើរ ច្រើនតែមានគ្រោះថ្នាក់ដល់ខ្លួនឯង (ឆាវ ឆាវ)។

៥៖ កុំឱ្យគោដាច់ទើបធ្វើរបង (សុភាសិតខ្មែរ)៕