(ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានការមើលឃើញលើវិស័យអចលនទ្រព្យពីសំណាក់អ្នកវិនិយោគធំៗជាច្រើន ដោយតំបន់មួយចំនួននៃរាជធានីភ្នំពេញ កំពុងមានសន្ទុះខ្លាំងដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅកណ្តាលក្រុងមានតម្លៃថ្លៃគួរសម។ ដូច្នេះ ទើបធ្វើឱ្យអ្នកវិនិយោគគ្រប់មជ្ឈដ្ឋានដាក់ទុនវិនិយោគ សាងសង់ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងអាជីវកម្មធំ តូចជាច្រើនទៀតផងដែរ។
សកម្មភាពរបស់អ្នកវិនិយោគបរទេសបានកើនឡើងជាង ៨០០% ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ហើយអ្វីដែលយើងបានសង្កេតឃើញ នៅក្នុងរាជធានីភ្នំពេញអត្រានៃការលក់ខុនដូលំដាប់ខ្ពស់ និង ពាក់កណ្តាលថ្នាក់ហាក់ដូចកំពុងមានតម្រូវការច្រើនជាងមុន ជាពិសេសនោះនៅក្នុងតំបន់បឹងកេងកង ១ នេះតែម្តង។ ទីតាំងស្ថិតនៅភាគនិរតី និង ជាប់មហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង និង មហាវិថីព្រះមុនីវង្ស គឺជាតំបន់ទីប្រជុំជនដែលមានភាពមមាញឹកយ៉ាងខ្លាំងបំផុតនៅទីនេះ។
ដោយការមើលឃើញពីតម្រូវរបស់ទីផ្សារ និងសក្តានុពលសេដ្ឋកិច្ចខ្ពស់ នៅក្នុងតំបន់បឹងកេងកង១, បុរី ឌឹ ផ្លរ៉ា ដែលជាអ្នកអភិវឌ្ឍជើងចាស់មួយរូបនៅផ្លូវជាតិលេខ ៦អា បានធ្វើការអភិវឌ្ឍលើវិស័យខុនដូបន្ថែមទៀត ដោយអគារខុនដូ៣៨ជាន់ ដែលបានកំពុងតែសាងសង់ នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញតែម្តង គឺតំបន់បឹងកេងកង១។ តំបន់បឹងកេងកង១ ត្រូវបានគេទទួលស្គាល់ថា ជាតំបន់សេដ្ឋកិច្ចដ៏ល្អបំផុតក្នុងការតាំងលំនៅដ្ឋាននៅទីនេះ ព្រោះមានដងវិថីធំៗស្ថិតនៅជុំវិញ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងសុវត្ថិភាពក្នុងការធ្វើដំណើរទៅបានគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលនឹងឆាប់រហ័ស។ គ្មានកន្លែងណាមួយ ដែលលោកអ្នកពិបាកក្នុងការធ្វើដំណើរទៅកាន់ឡើយ ព្រោះលោកអ្នកស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញរួចជាស្រេច។
ខុនដូ ឌឹ ផ្លរ៉ា ស្វីត ជាខុនដូលំដាប់ផ្កាយ៥ ផ្តល់ជូន១៩៦បន្ទប់ក្នុងអគារតែមួយដែលមានចាប់ពីបន្ទប់គេង១ រហូតដល់បន្ទប់គេង ៤(វីទ្បាលើ អាកាស)។ រាល់បន្ទប់ នីមួយៗមានបំពាក់គ្រប់គ្រឿងសង្ហារឹម និងបរិក្ខារទំនើបៗរួចជាស្រេច ដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក ទាំងក្រុមគ្រួសារតូច និងធំ ក្នុងនោះរួមទាំងអ្នកជំនួញដែលមកទស្សនកិច្ច ឬមកបំពេញកិច្ចការរយៈពេលយូរផងដែរ។
សម្រាប់ខែ កក្កដា ឆ្នាំ២០២១នេះ រាល់ការកក់ ឬ ទិញ ខុនដូ ឌឹ ផ្លរ៉ា ស្វីតនឹងផ្តល់ជូនកាដូសុខភាពពិសេសគឺ ម៉ាស៊ីនរត់ហាត់ប្រាណសេរីថ្មី មួយគ្រឿងភ្លាមៗ រាល់ការទិញគ្រប់ប្រភេទយូនីត ខុនដូ ទាំងអស់។
លក្ខណៈពិសេសនៃការទិញ ខុនដូ ឌឹ ផ្លរ៉ា ស្វីត រួមមាន៖
* បង់ឥតការប្រាក់ ០ភាគរយ រយៈពេល៣ឆ្នាំ
* បញ្ចុះតម្លៃពិសេសរហូតដល់ ២៨% និងធានាជួលត្រលប់ ១៨%
* ផ្តល់ជូនគ្រឿងសង្ហារឹមរួចជាស្រេច ។
មកមុនទទួលបានមុន ព្រោះចំនួនមានកំណត់។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
* លេខទូរសព្ទ 092 888 000 / 096 888 0000
* តេឡេក្រាម៖ The FLORA Suites
* ហ្វេសប៊ុកផេក: The FLORA Suites
* អ៉ីនស្ត្រាក្រាម៖ theflorasuites
* យូធូប ៖ The FLORA SUITES
* ទីតាំងគម្រោង Google Map http://bit.ly/2YCzKk7 ។
មិនត្រឹមតែទីតំាងល្អប៉ុណ្ណោះទេ គ្រប់យ៉ាងក្នុងអាគារតែមួយ គឺបានភ្ជាប់មកជាមួយនូវចំណតរថយន្តស្វ័យប្រវត្តិ អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ Sky Restaurant, Sky Bar, Sky Pavilion និង Sky Club ថែមទៀត៕
សូមទស្សនាវីដេអូ៖
១៖ https://fb.watch/6vCYxs9QHG/
២៖ https://fb.watch/6vC_CFTYrD/