(អាមេរិក)៖ ក្រុមហ៊ុន Google បានលុបកម្មវិធីទូរស័ព្ទចំនួន ៩ចេញពី Play Store បន្ទាប់ពី ក្រុមហ៊ុន Dr. Web បាន រកឃើញថា App ទាំងនោះបានបង្កប់នូវមេរោគដែលមានសមត្ថភាពអាចលួចយកព័ត៌មាន Login ចូលគណនី Facebook របស់អ្នកប្រើប្រាស់បាន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Engagdet នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មេរោគទាំង នោះត្រូវបានបង្កប់ជាមួយនឹង App ដែលភាគច្រើបានប្រើប្រាស់ឈ្មោះថា «Horoscope Daily និង Rubbish Cleaner» ដោយមានការទាញយករហូតដល់ ៥.៨លានដងនៅលើ Play Store។
មេរោគ ឬកូដ JavaScript ដែលបានបង្កប់នៅក្នុង App ទាំងនោះវាបានដំណើរការនៅពេលដែលអ្នកប្រើប្រាស់ Sign-in ចូល Facebook និងបានបញ្ជូនព៏ត៌មានដែលទទួលបានទៅកាន់ ទីកន្លែងមួយដែល អ្នកបង្កើតវាបានកំណត់ ។
ក្រុមហ៊ុន Google បានបញ្ជាក់ថា ខ្លួនបានលុបចោល App ទាំងនោះ នឹងបានបិទគណនីរបស់ Developer ខណៈដែល ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា Google គួរតែមានវិធានការរឹតរឹងជានេះ ព្រោះបើដូច្នេះទេ វាអាចនឹងកើតមានករណី បែបនេះទៀត៕