(ភ្នំពេញ)៖ ជាទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម នៅពេលទិញទំនិញ ឬសេវាកម្មនានា អ្នកទិញ និងអ្នកលក់ អាចនឹងជជែកវែកញែកគ្នា រឿងលុយអាប់ខ្វះ ឬលើសជាដើម។
ឧទាហរណ៍ អ្នកលក់គិតថ្លៃទំនិញជា លុយរៀល រីឯអ្នកទិញឲ្យប្រាក់ដុល្លារ នៅពេលអាប់លុយ ជាលុយរៀលវិញ ក៏មានការជជែកគ្នារឿងអត្រាប្ដូរប្រាក់លើសខ្វះគ្នា បន្តិចបន្តួច។
បញ្ហាដែលរៀបរាប់ ជាឧទាហរណ៍ខាងលើអាចជៀសវាងបាន ដោយគ្រាន់តែលោកអ្នក ប្ដូរមកទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានា ដោយប្រើការទូទាត់ តាមប្រព័ន្ធឌីជីថលវិញ ពោលគឺតាមកម្មវិធី អេស៊ីលីដាម៉ូបាល របស់ធនាគារ អេស៊ីលីដា។
ជាធម្មតាអ្នកអាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ជាមួយអេស៊ីលីដាម៉ូបាល ដូច្នេះពេលទូទាត់ អ្នកអាចទូទាត់ ជាលុយរៀលក៏បាន ជាលុយដុល្លារក៏បាន។ ពិសេសជាងនេះទៀត ការទូទាត់តាមឃ្យូអរកូដ (Scan QR Code) អេស៊ីលីដាម៉ូបាល គឺមានទាំងប្រាក់រៀល មានទាំងប្រាក់ដុល្លារ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរស័ព្ទទៅកាន់លេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់៖ [email protected]។
ព័ត៌មានអំពីផលិតផលថ្មីៗ របស់ធនាគារ អេស៊ីលីដា សូមលោកអ្នក ចូលទៅមើលនៅ គេហទំព័រផ្លូវការ ធនាគារ អេស៊ីលីដា ឬ ផេកហ្វេសប៊ុក ធនាគារ អេស៊ីលីដា៕
Please update/download ACLEDA mobile from: https://acledabank.com.kh/sl/install-app?l=eng
👉 Info & personal chat: CLICK HERE (https://t.me/acledabank)⏬ (https://t.me/acledabank)
(https://t.me/acledabank)👉 Our Telegram's channel: JOIN (https://t.me/acledabankplc)⏬ (https://t.me/acledabankplc)
(https://t.me/acledabankplc)#ACLEDABank #ACLEDAmobile #ACLEDAApp #PulseCambodia #PulsebyPrudential