(ភ្នំពេញ)៖ គ្រប់គ្នាដឹងហើយថាថ្មីៗនេះ ដបស្រាបៀរ កម្ពុជា ត្រូវបានប្តូររចនាបទថ្មី មើលទៅស្អាតប្រណិត ស័ក្តិសមជាមួយនឹងរសជាតិដ៏ទាន់សម័យរបស់ស្រាបៀរ។

លក្ខណៈពិសេសដែលធ្វើឲ្យទាក់ទាញខ្លាំងគឺ៖

*ទី១៖ រចនាបទខ្មែរ ដោយដបថ្មីមានបញ្ចូលក្បូរក្បាច់រចនាខ្មែរព័ទ្ធជុំវិញបង្ហាញអំពីអត្តសញ្ញាណជាតិ ដោយផ្នែកខាងឆ្វេងមានពាក្យ «ស្រាបៀរ កម្ពុជា» លេចឡើងយ៉ាងឡូយ មើលទៅល្អប្រណិត ប្លែកមិនធ្លាប់មាននៅកម្ពុជា។

*ទី២៖ ឡូហ្គោដបថ្មីមានរចនាបទយ៉ាងទាន់សម័យដូចទៅនឹងឡូហ្គោកំប៉ុង ដោយមានពាក្យជាភាសាអង់គ្លេស «CAMBODIA» ដែលឆ្លុះបង្ហាញពីដំណើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុន។ មួយវិញទៀត ឡូហ្គោដបថ្មីប្រើប្រាស់ឡាប៊ែល PSL មានគុណភាពខ្ពស់។
*ទី៣៖ Cooler Tester ជាសញ្ញាផ្កាយនៅត្រង់ចំណុចនៃកដប គឺមានភ្ជាប់ជាមួយនឹង Cooler Tester បញ្ជាក់ពីភាពត្រជាក់របស់ស្រាបៀរ ពោលគឺនៅពេលសីតុណ្ហាភាពត្រជាក់កម្រិតពី ៦ទៅ៨អង្សាសេ ពណ៌របស់វានឹងប្រែទៅជាពណ៌ខៀវ វាគឺជាលក្ខណៈពិសេសមិនធ្លាប់មាននៅកម្ពុជា។

*ទី៤៖ គម្របដបស្រាបៀរ កម្ពុជា ថ្មីមានគម្របងាយស្រួលបើក ដោយគ្រាន់តែទាញដោយដៃតែប៉ុណ្ណោះក៏អាចបើកបានភ្លាមតែម្តង។

លក្ខណៈទាំងនេះហើយដែលធ្វើឲ្យរូបភាពទាំងមូលនៃរចនាបទថ្មីនេះ ទាក់ទាញភ្នែកអ្នកមើល ហើយស័ក្តិសមជាស្រាបៀរមានគុណភាពខ្ពស់ រូបរាងប្រណិត និងរសជាតិឆ្ងាញ់អស្ចារ្យ ដែលត្រូវបានផលិតនៅប្រទេសកម្ពុជា៕

ពិសាដោយការទទួលខុសត្រូវ!!!