(ក្រុងឡុងដ៍)៖ ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ដែលជាអតីតជើងឯកពានអឺរ៉ុប UEFA Euro ១លើកផងនោះធ្វើបានចាញ់អេស្ប៉ាញដល់ទៅ ៣-០ ពីការជួបគ្នាចុងក្រោយកាលលេងជម្រុះ World Cup 2017 និងចាញ់ធ្ងន់ធ្ងរបំផុតកាលពី Euro 2012 នៃវគ្គផ្តាច់ព្រ័ត្រ។

អ៉ីតាលី ត្រូវប៉ះអតីតសត្រូវចាស់គោជល់អេស្ប៉ាញ ដើម្បីប្រជែងពាន Euro 2020 ជាថ្មីទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាម៉ោង ០២៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅឯកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស គ្រាដែលអេស្ប៉ាញ ជាក្រុមជើងឯកពាននេះ ៣សម័យកាលមកហើយ។

អ៉ីតាលី ជាក្រុមដែលធ្លាប់លើកពានជើងឯកតំបន់អឺរ៉ុបនេះតែម្តងគត់កាលឆ្នាំ១៩៦៨ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ និងរងជើងឯកបាន ២លើកផងដែរ នៅឆ្នាំ២០០០ និងឆ្នាំ២០០៨ ខណៈនៅឆ្នាំ១៩៨០ ទទួលបានលេខ៤ និងលេខ៣ នៅឆ្នាំ១៩៨៨។

គួរបញ្ជាក់ផងថា អ៉ីតាលី នឹងត្រូវប្រជែងជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រសារជាថ្មីបន្ទាប់ពី Euro 2016 ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងអាល្លឺម៉ង់ ដោយបាល់ប៉េណាល់ទី ៦-៥ ដ្បិតបច្ចុប្បន្នជាជំនួបសងសឹករបស់អេស្ប៉ាញ ដែលធ្លាប់បរាជ័យក្រោមថ្វីជើងអ៉ីតាលី ២-០ កាលឆ្នាំ២០១៦ នៃពានតំបន់អឺរ៉ុបនេះ៕