(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ផ្តល់ជូនគម្រោងសន្សំប្រាក់រយៈពេលខ្លី តែទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំ និងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយលោកអ្នកគ្រាន់តែបើកគណនីបញ្ញើមានកាលកំណត់ រួចដាក់ប្រាក់ពី ២០ លានរៀល ឬ ៥,០០០ ដុល្លារ និងជ្រើសរើសគម្រាងសន្សំចាប់ពី ១២ ខែឡើងទៅ លោកអ្នកនឹងទទួលបានសិទ្ធិចូលរួម ដើម្បីផ្សងសំណាងក្នុងកម្មវិធីចាប់រង្វាន់។

កម្មវិធីចាប់រង្វាន់ប្រព្រឹត្តឡើងនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ ជីប ម៉ុង ដោយរង្វាន់ប្រចាំខែ រួមមាន ទូរទស្សន៍ Samsung ទំហំ៥២អ៉ីញ ចំនួន ១រង្វាន់ ធុងបាស JBL partybox310 ចំនួន ១រង្វាន់ កំប៉ុងទឹកចំនួន ៥០រង្វាន់ និងអាវក្រៅចំនួន ៥០រង្វាន់។ ការចាប់រង្វាន់ប្រព្រឹត្តិឡើងក្នុងរយៈពេល ៣ខែ ជារៀងរាល់សប្តាហ៍ទីមួយនៃខែនីមួយៗ ហើយរង្វាន់ធំបំផុតក្នុងខែទីបី គឺទូរស័ព្ទដៃម៉ាក Iphone 12 Pro Max ចំនួន ១រង្វាន់។ គម្រោងសន្សំដ៏អស្ចារ្យនេះមានត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

ដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ ជីប ម៉ុង ទទួលបានការប្រាក់ខ្ពស់ ហើយមានការឈ្នៈរង្វាន់ជាច្រើនទៀត។ សម្រាប់ការប្រឹក្សាព័ត៌មាននានា សូមទាក់ទងទៅកាន់លេខ 081 811 911 ឬ 066 811 911៕