(ភ្នំពេញ)៖ ផ្សារម្ហូបស្រស់ ជាផ្សារដែលទើបចាប់ផ្តើមដំណើរការថ្មី នៅចំកណ្តាលតំបន់បឹងកេងកង នឹងជួយដោះស្រាយកង្វល់ ក្នុងការលំបាករកផលិតផលធម្មជាតិ។

បន្ទាប់ពីបានកត់សម្គាល់នូវបទពិសោធន៍លំបាក និងភាពមិនប្រាកដប្រជារបស់អតិថិជន ក្នុងការស្វែងរកផលិតផលស្រស់ ដែលមានគុណភាព និងមានអនាម័យ, ក្រុមការងាររបស់ផ្សារម្ហូបស្រស់ បានបង្កើតវិធីសាស្រ្តថ្មីមួយ សម្រាប់ហាងលក់គ្រឿងទេស។

ដោយដំបូងឡើងក្រុមការងាររបស់ផ្សារម្ហូបស្រស់ ធ្វើដំណើរជុំវិញប្រទេសកម្ពុជា ដើម្បីស្វែងរកអ្នកផ្គត់ផ្គង់ ផលិតផលដែលមានស្តង់ដារសុខភាព និងអនាម័យខ្ពស់ជាមុនសិន។

បន្ទាប់ពីរកឃើញពួកគាត់ ក្រុមការងាររបស់ផ្សារម្ហូបស្រស់ បានធ្វើការតម្រូវឲ្យពួកគាត់ផ្ញើលទ្ធផល នៃការធ្វើតេស្តពីមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់ថា ផលិតផលរបស់ពួកគាត់ពិតជាមានអនាម័យ។

ការធ្វើបែបនេះកសិករអាចធានាបានថា បន្លែផ្លែឈើទាំងនោះ គ្មានផ្ទុកសារជាតិគីមី តាំងពីកសិដ្ឋានរបស់គាត់ រហូតដល់់ដៃអតិថិជនទាំងអស់គ្នា។

បន្ទាប់មកទៀតកសិករក៏បានប្រើប្រាស់ផលិតផលបន្លែផ្លែឈើសរីរាង្គក្នុងស្រុក ទៅលើ «Juice Press» ដែលជាហាងទឹកផ្លែឈើស្រស់ ផ្តល់ជូននូវជម្រើសភេសជ្ជៈជាច្រើនមុខ និងជាច្រើនបែបដោយប្រើប្រាស់ផ្លែឈើ និងបន្លែសរីរាង្គទាំងនោះ។

អតិថិជនអាចធ្វើការទិញនៅនឹងកន្លែងផ្ទាល់ ដើម្បីទទួលបានទឹកផ្លែឈើដែលទើបនឹងធ្វើថ្មីៗស្រស់ៗ ឬគ្រាន់តែចាប់យកដបមានស្រាប់ណាមួយ ដែលបានធ្វើថ្មីជារៀងរាល់ព្រឹក ប្រសិនបើប្រញាប់។

លើសពីនេះទៅទៀត ផ្សារម្ហូបស្រស់ នឹងរក្សាគោលជំហរច្បាស់លាស់ ចំពោះមុខងារសំខាន់ៗ គឺការនាំយក «សុខភាព និងជីវភាព» ដល់សហគមន៍។

ផ្សារម្ហូបស្រស់ មានផ្គត់ផ្គង់ផលិតផលសុខភាពជាច្រើនប្រភេទ ដូចជាសាច់សរីរាង្គ និងផលិតផលគ្មានជាតិគ្លូតុង ដែលជាទូទៅពិបាករកណាស់ នៅភ្នំពេញ ដល់អតិថិជន និងការគាំទ្រផលិតផលក្នុងស្រុក និងអាជីវកម្មតូចៗ ដែលជាធម្មតាត្រូវបានមើលរំលង ពីបណ្តាផ្សារទំនើបផ្សេងៗ។

ដើម្បីរក្សាទំនាក់ទំនង ជាមួយអតិថិជនសម័យថ្មី ផ្សារម្ហូបស្រស់ បានបង្កើតគេហទំព័រ ដើម្បីសម្រួលដល់ការបញ្ជាទិញគ្រឿងទេស ឲ្យមានភាពរហ័ស និងងាយស្រួលផងដែរ។

ជាធម្មតានឹងមានការដឹកជញ្ជូន ក្នុងរយៈពេលមួយម៉ោងហើយ www.freshfoodkh.com មានការផ្តល់ជូននូវជម្រើសសាច់ស្រស់ ជាច្រើនប្រភេទ, ផលិតផល និងទំនិញស្ទើរតែទាំងស្រុង ដែលមាននៅក្នុងហាង។

ផ្សារម្ហូបស្រស់ ក៏កំពុងតែខិតខំបង្កើត នូវបទពិសោធន៍ទិញទំនិញ តាមបែបទំនើបដោយផ្តល់អាទិភាព ទៅដល់សហគមន៍ ក្នុងស្រុក និងផ្តោតសំខាន់ លើសុខភាពប្រជាពលរដ្ឋជាមុន។ ប្រសិនបើអ្នកធ្វើដំណើរឆ្លងកាត់បឹងកេងកង សូមកុំភ្លេចសាកល្បង ចូលមើលផ្សារម្ហូបស្រស់៕