(ក្រុងឡុងដ៏)៖ FIFA World Cup 2006 គឺជាពានចុងក្រោយគេដែលក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី ឈ្នះមកទល់នឹងបច្ចុប្បន្នដែលមានរយៈពេល ១៥ឆ្នាំមកហើយ មុនឡើងមកប៉ះម្ចាស់ផ្ទះអង់គ្លេស ដណ្តើមយកពានជើងឯកអឺរ៉ុបលើកទី១៦ ឆ្នាំ២០២០ នាចុងសប្តាហ៍នេះ។

ក្នុងរយៈពេល ១៥ឆ្នាំមកនេះ អតីតក្រុមជើងឯក World Cup ៤សម័យកាលដូចអាល្លឺម៉ង់ និងជាជើងឯក Euro 1968 ផងនោះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ២លើក ដោយបានចាញ់អេស្ប៉ាញស្ពឹកមុខកាលពី Euro 2012 នៅប៉ូឡូញ និងអ៊ុយក្រែន និងបានឈានដល់វគ្គ ៨ក្រុមចុងក្រោយក្នុង Euro 2016 នៅប្រទេសបារាំង មុនអវត្តមានជុំផ្តាច់ព្រ័ត្រផ្តាច់ព្រ័ត្រ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយសារធ្លាក់ក្នុងវគ្គជម្រុះនៅតំបន់អឺរ៉ុប។

ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ធ្លាប់យកឈ្នះគូប្រជែងតោ៣ អង់គ្លេសនៅ Euro ចំនួន ២លើករួចមកហើយពីប្រវត្តិជួបគ្នា ២៧លើកដោយក្នុងនោះអ៉ីតាលីធ្លាប់ឈ្នះសរុប ១១លើក ក្រៅពីចាញ់ និងស្មើ៨លើកដូចគ្នា នៅពេលដែលអង់គ្លេសមិនទាន់ឈ្នះពានអឺរ៉ុបនេះឡើយ បូករួមទាំងរងជើងឯកផងដែរ។

ជំនួបរវាងអង់គ្លេស ទល់នឹងអ៉ីតាលី នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នាម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា)។

នេះជាការឡើងមកវគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់អ៉ីតាលី គ្រាដែលការប៉ះជាមួយក្រុមអង់គ្លេសនៅពានរង្វាន់ Euro ចំនួន ២លើកមិនទាន់លេងចាញ់ក្រុមអង់គ្លេសនោះទេ ដោយកាលពីឆ្នាំ១៩៨០ ឈ្នះ ១-០ និងឆ្នាំ២០១២ យកឈ្នះដោយបាល់ ១១ម៉ែត្រ ៤-២។

វាមានរយៈពេល ៥៣ឆ្នាំមកហើយរបស់ក្រុមអាសូរីអ៉ីតាលី ចាប់តាំងពីឆ្នាំ១៩៦៨ ដែលបានលើកពាន Euro នេះ និងរងជើងឯកឆ្នាំ២០០០ និងឆ្នាំ២០១២ ក្នុងការព្យាយាមឡើងមកវគ្គផ្តាច់ព្រ័ត្រសារជាថ្មីដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយលោក Roberto Mancini។ ការប៉ះគ្នា ២លើកចុងក្រោយនៅឆ្នាំ២០១៥ និងឆ្នាំ២០១៨ បានត្រឹមស្មើគ្នាប៉ុណ្ណោះ ខណៈការជួបគ្នា ៦លើកនៅពានកម្រិតពិភពលោក World Cup ជាលទ្ធផលអ៉ីតាលី រកបានជ័យជម្នះ ៤ដង ក្រៅពីស្មើ១ និងចាញ់ ១ដង៕