(ភ្នំពេញ)៖ តែគុជ TRUEDAN ដែលទទួលបាន ការពេញនិយមនៅទូទាំងទ្វីបអាស៊ី និងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់ បានរៀបចំពិធីសម្ពោធសាខាថ្មី របស់ខ្លួន នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគារ BNK Microfinance នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក Alan Lian ប្រធានគ្រប់គ្រងទីផ្សារ TRUEDAN ប្រចាំនៅកម្ពុជា បានថ្លែងថា TRUEDAN ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើត មកពីកោះតៃវ៉ាន់ ហើយកំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា ១៣ប្រទេស។ ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាហើយ។

លោក Alan Lian បានលើកឡើងថា គន្លឹះសំខាន់ នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះ គឺស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្ត ក្នុងការរៀបចំទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីកោះតៃវ៉ាន់។

លោកបន្ដទៀតថា គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឲ្យអ្នកទទួលទាន ធានាថាទទួលបាន នូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។

គូសបញ្ជាក់ថា ភេសជ្ជៈទាំងអស់របស់ TRUEDAN ពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗ លើភេសជ្ជៈឡើយ ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់ TRUEDAN វានឹងធ្វើឲ្យលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។

Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន០២រួចមកហើយ ដែលក្នុងនោះមាន TRUEDAN សាខាតិចណូ និង TRUEDAN សាខាអូឡាំពិក។

ពេលនេះ TRUEDAN Cambodia បានបើកសម្ពោធជាផ្លូវការ នូវសាខាទី០៣របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយ និងមានផាសុកភាពនោះ គឺ TRUEDAN សាខានរោត្តម ដែលមានជាមួយភេសជ្ជៈ៤ រសជាតិថ្មី ចេញលក់ នៅថ្ងៃសម្ពោធនេះផងដែរ។

ភេសជ្ជៈល្បីប្រចាំហាង TRUEDAN រួមមាន៖
* តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)
* ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (Brown Sugar Milk with Fresh Taro)
* តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine Green Tea with Milk Cream)
* តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង (Passion Fruit Green tea with Boba & Coconut Jelly)
* តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with Pudding Shaved Ice)

គ្រប់ភេសជ្ជៈ TRUEDAN ទាំងអស់ ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS រឺ សេវាកម្មដឹកជញ្ចូនរហ័ស របស់ហាងផ្ទាល់ ០៩៥ ៦៦៦៦ ២០ រឺ inbox Facebook page: Truedan Cambodia៕