(ភ្នំពេញ)៖ ដោយមើលឃើញផលិតផលថ្នាំបាញ់សម្លាប់មេរោគ Germagic មានគុណភាពខ្ពស់ កំពុងតែទទួលបានគាំទ្រជាច្រើនប្រទេស លោកឧកញ៉ា លី សាមឺឌី ជា CEO ក្រុមហ៊ុន «ASPOR» រួមជាមួយតារាចម្រៀង ខាន់ ជេមស៍ បានសម្រេចបោះទុនវិនិយោគ ជាមួយក្រុមហ៊ុនយក្សចិន LIXIN GROUP ដែលមានលោក Kevin Hsu ជា CEO នៃក្រុមហ៊ុន LIXING ROUP នាំចូលផលិតផលល្បីឈ្មោះមួយនេះ មកចរាចរលក់នៅទីផ្សារក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូនៃផលិតផល Germagic ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR បានធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅអាគារមជ្ឈមណ្ឌល លីស៊ីន CEO មុខវិទ្យាល័យបាក់ទូក ក្រោមវត្តមានអគ្គនាយកក្រុមហ៊ុនទាំងពីរ ព្រមទាំងមានអ្នកសារព័ត៌មានជាតិ និងអន្តជាតិចូលរួមផងដែរ។

លោកឧកញ៉ា លី សាមឺឌី បានឲ្យដឹងថា Germagic ជាថ្នាំបាញ់សម្លាប់មេរោគវីរុសបាក់តេរី និងមេរោគជាង១០០ប្រភេទផ្សេងៗទៀត ជាពិសេស គឺមេកាចសាហាវដែលពិភពលោក កំពុងតែប្រយុទ្ធប្រឆាំង។ ផលិតផលនេះ វាមានប្រសិទ្ធភាពយូរអង្វែង និងអត្រាសម្លាប់រហូតដល់៩៩.៩%។ ជាផលិតផលការពារ និងសម្លាប់មេរោគបែបឆ្លាតវៃ មានប្រសិទ្ធភាពយូររហូតដល់៣០ថ្ងៃ។ លោកអ្នកអាចប្រើប្រាស់ផលិតផល Germagic បានយ៉ាងមានទំនុកចិត្ត ធានានិងការពារសុខភាពសុវត្ថិភាពអ្នក និងក្រុមគ្រួសារអ្នកទាំងអស់គ្នា។ Germagic មាន២៤ប្រទេសជុំវិញពិភពលោក បានប្រើប្រាស់ផលិតផលនេះ។

លោកឧកញ៉ាបានបន្តទៀតថា ដោយមើលឃើញ មានគុណភាព ហើយទទួលបានគាំទ្រច្រើនបែបនេះ ទើបក្រុមហ៊ុនរបស់លោក សម្រេចនាំចូលផលិតផលល្បីឈ្មោះមួយនេះ មកលក់នៅទីផ្សារក្នុងប្រទេសកម្ពុជាតែម្ដង។

ដោយឡែក តារាចម្រៀង ខាន់ ជេមស៍ ដែលជាម្ចាស់ភាគហ៊ុនមួយរូបផងនោះ បានថ្លែងថា Germagic ត្រូវបានបង្កើតឡើង ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង និងមន្ទីរពិសោធន៍ JIEHE បានឆ្លងកាត់ការស្រាវជ្រាវ និងការធ្វើតេស្តតាមបែបវិទ្យាសាស្ត្រ យ៉ាងម៉ត់ចត់ពីបណ្ដាប្រទេសជាច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃផលិតផល ថែមទាំងបានទទួលវិញ្ញបនប័ត្រស្តង់ដារ ធ្វើតេស្ដរបស់ EPA ទៀតផង។ វាផ្សំឡើងពីប្រេងសំខាន់ៗរបស់រុក្ខជាតិ THYME។

Germagic សមស្របសម្រាប់ប្រើប្រាស់លើស្បែកដៃ ឬដងខ្លួនអាចប្រើប្រាស់បានគ្រប់ផ្ទៃវត្ថុទាំងអស់។ ជាផលិតលផលមានសុវត្ថិភាព គ្មានគ្រោះថ្នាក់ និងគ្មានសារធាតុពុល ហើយមិនមានផលប៉ះពាល់ ដល់រាងកាយមនុស្សបរិយាកាសបរិស្ថាន និងគ្រឿងបរិក្ខាផ្សេងៗទៀត ក្នុងផ្ទះ ការិយាល័យ និងទីកន្លែងផ្សេងឡើយ។ មនុស្សគ្រប់វ័យរួមទាំង ទារក កូនក្មេង មនុស្សចាស់ មនុស្សពេញវ័យ អ្នកជំងឺ និងស្ត្រីពរពោះ ក៏អាចប្រើប្រាស់បាន មិនប៉ះពាល់សុខភាពឡើយ។ សមា្ភរៈទាំងអស់ត្រូវបានសាកល្បង ក្នុងការប្រើប្រាស់ជាមួយ និងទឹកថ្នាំសម្លាប់មេរោគ Germagic និងបានបង្ហាញថា គ្មានការច្រេះគ្មានការខូចខាត និងមិនហើរពណ៌។

តារាចម្រៀង ជេមស៍ បានបន្តឲ្យដឹងថា សម្រាប់នៅក្នុងប្រទេសកម្ពុជា ផលិតផល Germagic ត្រូវបានឯកភាពដោយអង្គភាព ត្រួតពិនិត្យរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យីហោដែលបានចុះបញ្ជី។ Germagic ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ដោយអង្គភាពផ្សេងៗ នៃរដ្ឋាភិបាលកម្ពុជា ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងការពារជាតិ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ,អគ្គស្នងការនគរបាលជាតិកម្ពុជា និងក្រសួងឧស្សាហកម្មជាដើម។

សូមបញ្ជាក់ថា ផលិតផល GERMAGIC មាន៤ប្រភេទដូចជា៖
*ទី១៖ ដបតូចចំណុះ៥០ម.ល សក្តិសមសម្រាប់ប្រើប្រាស់តាមខ្លួន បាញ់ម្ដងមានប្រសិទ្ធភាពជាប់បាន៧២ម៉ោង។
*ទី២៖ ដបធំចំណុះ២០០ម.ល សក្តិសមសម្រាប់ប្រើប្រាស់ ក្នុងការិយាល័យ ហាង ផ្ទះ និងទីកន្លែងផ្សេងៗទៀត បាញ់ម្ដងមានប្រសិទ្ធភាពជាប់បាន៧២ម៉ោង។
*ទី៣៖ ធុងធំចំណុះ៥.ល សក្តិសមក្នុងការប្រើជាមួយឧបករណ៍បាញ់ថ្នាំ សម្រាប់បាញ់ក្នុងទីធ្លាការិយាល័យ ក្នុងគេហដ្ឋាន និងកន្លែងផ្សេងៗទៀត អាចប្រើប្រាស់បានលើគ្រប់ផ្ទៃវត្ថុទាំងអស់ ដោយមិនបាច់ព្រួយការម្ភពីការច្រេះ ឬហើរពណ៌, បាញ់ម្ដងមានប្រសិទ្ធភាពជាប់បានយូរ រហូតដល់៣០ថ្ងៃ។
*ទី៤៖ បន្ទះបន្សុតខ្យល់បរិមាណ១បន្ទះ ក្នុង១កញ្ចប់ អាចប្រើបានគ្រប់ប្រភេទម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុតខ្យល់ទាំងអស់ អត្ថប្រយោជន៍ជួយបន្សុតខ្យល់ក្នុងបន្ទប់ កម្ចាត់ក្លិនអាក្រក់សម្លាប់មេរោគ និងបាក់តេរីក្នុងបរិយាកាសពិសេស គឺមេរោគកាចសាហាវ ដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងតែម្ដង។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះរួចហើយ ក្រុមហ៊ុនបានដាក់ក្ដីរំពឹងថា ផលិតផលថ្នាំបាញ់សម្លាប់មេរោគ Germagic និងទទួលបានការគាំទ្រខ្លាំងក្នុងទីផ្សារកម្ពុជា ដូចទៅនឹងទីផ្សារពិភពលោក ដែលកំពុងតែគាំទ្រផលិតផលមួយនេះដូចគ្នា៕