(ព័រទុយហ្គាល់)៖ លោក Luis Filipe Vieira ប្រធានក្លិបបាល់ទាត់ Benfica របស់ព័រទុយហ្គាល់ ត្រូវបានចាប់ខ្លួន នៅថ្ងៃពុធ ពីបទបន្លំពន្ធ និងលាងលុយកខ្វក់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

យោងតាមនាយកដ្ឋានកណ្តាល ផ្នែកស៊ើបអង្កេត និងសកម្មភាពព្រហ្មទណ្ឌកណ្ដាល របស់ព័រទុយហ្គាល់ បានឲ្យដឹងថា «អាជីវកម្ម និងហិរញ្ញវត្ថុ សរុបជាទឹកប្រាក់លើស១០០លានអឺរ៉ូ (១១៨លានដុល្លារអាមេរិក) ដែលអាចបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើនដល់រដ្ឋ» ដែលកំពុងត្រូវបានស៊ើបអង្កេត។

ក្រុមប៉ូលិសស៊ើបអង្កេត បានលើកឡើងថា ដីកាស្វែងរកប្រហែល៤៥ ត្រូវបានអនុវត្ត។ បន្ថែមពីលើលោក Luis Filipe Vieira, កូនប្រុសរបស់លោក គឺ Tiago Vieira, អ្នកចាត់ការក្លិប លោក Jose Antonio dos Santos និងភ្នាក់ងារកីឡារ លោក Bruno Macedo ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយត្រូវបានដាក់ក្រោមការស៊ើបអង្កេត ដោយអាជ្ញាធរពន្ធនិងគយព័រទុយហ្គាល់។

ប៉ូលីសព័រទុយហ្គាល់ បានបញ្ជាក់ថា អ្នកជាប់ឃុំនឹងនៅតែស្ថិតក្នុងការឃុំឃាំង រហូតដល់មាន «ការសួរចម្លើយដោយតុលាការ»៕