(ម៉ូស្គូ)៖ រុស្ស៊ី បានបណ្តេញអ្នកចាត់ការ ក្រុមបាល់ទាត់ជម្រើសជាតិ លោក Stanislav Cherchesov ចេញពីតំណែង បន្ទាប់ពីក្រុមបានបញ្ចប់នៅបាតតារាង នៃវគ្គជម្រុះក្នុងពូល នៅឯព្រឹត្តិការណ៍ European Championship, នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់រុស្ស៊ី (RFS) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

មុនព្រឹត្តិការណ៍ប្រកួតមកដល់, សារព័ត៌មានកីឡារបស់រុស្ស៊ី បានចេញផ្សាយថា ពួកគេចង់ឡើងដល់វគ្គប្រកួតជម្រុះ, ដោយកសាងភាពជោគជ័យរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដែលពួកគេបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល តាមរយៈការឈានដល់ វគ្គប្រកួតជម្រុះ៤ក្រុមចុងក្រោយ ជាលើកដំបូង។

ប៉ុន្តែការប្រកួតរបស់ពួកគេ នៅ Euro 2020, ដែលពួកគេបានរងបរាជ័យចំនួន២ប្រកួត និងទទួលបានជ័យជម្នះ១ប្រកួត បើទោះបីជាភាគច្រើន ប្រកួតនៅឯទឹកដីរបស់ខ្លួនក៏ដោយ, បានធ្វើឱ្យមានការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។

លោក Alexander Dyukov ប្រធាន RFS បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានសម្រេចចិត្ត បញ្ចប់កិច្ចសន្យារបស់លោក Cherchesov។

លោក Cherchesov បានចូលបំពេញតួនាទី នៅក្រុមជម្រើសជាតិរុស្ស៊ី ចាប់តាំងពីខែសីហា ឆ្នាំ២០១៦៕