(ភ្នំពេញ)៖ ក្រុមហ៊ុន BMW Asia និង Prestige Auto Co., Ltd បានសម្ពោធរថយន្ត BMW 4 Series Coupé ដ៏ថ្មីសន្លាង ជារថយន្តរចនាបទកាន់តែទាក់ទាញ ដើម្បីបង្ហាញពីអានុភាពដ៏អស្ចារ្យ និងរចនាបទទាក់ទាញ ជារថយន្តខ្នាតមធ្យមបែបប្រណីតមួយ។

រថយន្តប្រភេទនេះត្រូវបានរចនាឡើង ស្របតាមទស្សនាទូទៅពោលគឺមានទ្វារពីរ និងការរចនាជាពិសេស សម្រាប់អតិថិជន ដោយការប្រែក្លាយសាក់ស៊ី ដែលកំណត់តាមម៉ូដែលជាក់លាក់ ពោលគឺបង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការឈានទៅរកបទពិសោធន៍ បើកបរប្រកបដោយភាពសំបូរបែប។

រថយន្ត BMW 4 Series Coupé ថ្មីសន្លាងត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីកំណត់ឡើងវិញពីសារសំខាន់ នៃការបើកបរប្រកបដោយភាពរីករាយ នៅក្នុងរថយន្តខ្នាតមធ្យមដ៏ប្រណីត លក្ខណៈនៃសោភ័ណភាព និងភាពផ្តាច់មុខនៃរថយន្តនេះ យកលំនាំតាមរថយន្តប្រភេទ coupé ម៉ាក BMW- ដែលបានរចនារូបរាងឡើង ដោយយកលំនាំម៉ាស៊ីនប្រភេទស្ព័រដ៏ល្បីល្បាញ ដែលគិតមកទល់ពេលនេះ មានអាយុកាលជិត៩០ឆ្នាំហើយ។

រថយន្តនេះមានខ្សែ ហ៊្វុយហ្សីឌីណាមិក តួរថយន្តត្រូវបានរចនាឡើង ដើម្បីបង្កភាពងាយស្រួល ដល់ការប្រើប្រាស់ និងសាក់ស៊ីរថយន្តទាំងមូល។ រថយន្ត BMW 4 Series Coupé ថ្មីសន្លាងត្រូវបានផលិត ដោយកុ្រមហ៊ុន BMW Plant Dingolfing ក្នុងប្រទេសអាល្លឺម៉ង់។

ការរចនាផ្នែកខាងក្រៅ លក្ខណៈបញ្ចូលគ្នាផ្ដាច់មុខនូវភាពឆើតឆាយ និងការឈានទៅរកភាពជោគជ័យ លក្ខណៈខាងក្រៅនៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាងនាំមកនូវរចនាប័ទ្មស្រដៀងគ្នានឹងម៉ូដែលរថយន្ត BMW ប្រភេទស្ព័រដែលមានទ្វារពីរ និងពាក្យពេចន៍រចនាថ្មីអំពីម៉ាករថយន្ត។ មួយភាគតូចនៃបន្ទាត់ថ្លា (crisp lines) និងការប្រើប្រាស់ផ្ទៃថ្លា និងផ្ទៃដែលមានទំហំទូទៅ បង្កើតបានជាការរចនាតួរួមគ្នា ដែលបង្កើនលក្ខណៈរីករាយក្នុងការបើកបរយ៉ាងពិតប្រាកដពីគ្រប់ទិសទី។

ទំហំរថយន្ត BMW 4 Series Coupé ថ្មីសន្លាងធំជាងរថយន្ត BMW ស៊េរីមុនៗ ដោយមាន បណ្តោយវែងជាងមុនពី១២៨ មីល្លីម៉ែត្រទៅ៤.៧៦៨ មីល្លីម៉ែត្រ ទទឹងពី២៧មីល្លីម៉ែត្រ ទៅ១.៨៥២ មីល្លីម៉ែត្រ និងចម្ងាយពីភ្លៅមុខទៅភ្លៅក្រោយពី៤១ មីល្លីម៉ែត្រ ទៅ ២.៨៥១ មីល្លីម៉ែត្រ។ កម្ពស់រថយន្តខ្ពស់ជាងមុនតែ៦មីល្លីម៉ែត្រទៅ១.៣៨៣មីល្លីម៉ែត្រ ធ្វើឲ្យរថយន្តនេះទាបជាងរថយន្ត BMW 3 Series Sedan ថ្មី ៥៧មីល្លីម៉ែត្រ ហើយទទឹងពីកង់ម្ខាងទៅកង់ម្ខាងទៀត វែងជាងម៉ូដែលជំនាន់មុន ពី២៨មីល្លីម៉ែត្រនៅខាងមុខ និង១៨មីល្លីម៉ែត្រនៅផ្នែកខាងក្រោយ។

រថយន្ត BMW 4 Series Coupé ថ្មីសន្លាងប្រើប្រាស់យ៉ាន់កង់ធ្វើពីសំលោហៈទំហំ១៩អ៊ីញ ជាមួយនឹងរចនាប័ទ្ម កាំឌុបទំហំ ៧៩១ M ប្រើប្រាស់កង់ប្រភេទ Runflat និងហ្វ្រាំងស្ព័រ M Sport brake callipers ដែលមានជម្រើសពណ៌ខៀវ ឬក្រហម។

ផ្នែកខាងមុខមានលក្ខណៈសំគាល់លេចធ្លោ និងពិសេសនៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាងបញ្ចេញពន្លឺចិញ្ចាច បង្ហាញពីលក្ខណៈ។ ប៉ាណ្ណាខាងមុខឌីហ្សាញបែបសំណាញ់ ដូចនឹងរាងសម្បុកឃ្មុំ (Kidney Grille Angles) របស់រថយន្ត BMW មានទំហំធំ និងបញ្ឈរ លាតសន្ធឹងដល់គែមខាងក្រោមនៃផ្នែកខាងមុខ។

ឧបករណ៍ស្រូបខ្យល់តាមស្តង់ដារ របស់រថយន្តមានគ្រោងជាសំណាញ់ គេឃើញមានតែលើម៉ូដែលMប៉ុណ្ណោះ។ ជាសមាសធាតុដែលកំណត់ពី ផ្នែកខាងមុខនៃរថយន្ត ប៉ាណ្ណាមានទីតាំងស្ថិតនៅចំកណ្តាល ជាមួយនឹង kidneys បញ្ឈរត្រូវបានភ្ជាប់ចំកណ្តាល បង្ហាញការរចនាពីអតីតកាលរបស់ក្រុមហ៊ុន ដែលបង្ហាញពីម៉ាកប្រណីតបែបក្លាស៊ីកដូចជា BMW 328 និង BMW 3.0 CSi - ហើយបន្ថែមភាពទំនើបផ្ទាល់របស់រថយន្ត។

ចង្កៀងមុខ LED ត្រូវបានបំពាក់តាមស្តង់ដារ ហើយចង្កៀងមុខបែបទាក់ទាញ ត្រូវបានដំឡើងបានយ៉ាងស្រស់ស្អាត ចំផ្នែកខាងមុខនៃរថយន្ត BMW 4 Series Coupé។ មើលពីចំហៀងដ៏ឆើតឆាយ និងហាប់ណែន មើលពីខាងក្រោយមានអានុភាព។

ផ្នែកចំហៀងរថយន្ត BMW 4 Series Coupé ថ្មីសន្លាង ត្រូវបានរចនាឡើង ដោយមានផ្ទៃឆ្លាក់ដ៏ល្អប្រណីត និងគ្រើម។ ប្រវែងពីយ៉ាន់មុខទៅផ្នែកខាងមុខរថយន្ត ឬប្រវែងពីយ៉ាន់ក្រោយទៅផ្នែកខាងក្រោយរថយន្ត (overhangs) មានប្រវែងខ្លី គ្រោងទម្រដំបូលរថយន្ត (Pillars) មានភាពទាក់ទាញ ឯទ្វារវិញ វែងដែលមានបង្អួច តែគ្មានស៊ុម គ្រោងបង្អួចក៏ទាក់ទាញ និងដំបូលភ្លឺរលោងបង្ហាញពី ភាពឆើតឆាយរបស់រថយន្តនេះ។

គ្រោងកញ្ចក់ដែលត្រូវបានបិទភ្ជាប់ផ្នែកខាងក្រោយរថយន្ត និង Muscular Shoulders បង្ហាញពីភាពកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ។ នៅផ្នែកខាងក្រោយ ផ្ទៃដ៏ធំ និងដ៏ប្រណីតគឺជាឥទ្ធិពលលេចធ្លោ ចង្កៀងក្រោយបំពាក់ដោយភ្លើង LED បែបទាក់ទាញ និងទាន់សម័យជាមួយរបារអំពូលបំភ្លឺយ៉ាងច្បាស់បង្ហាញពី រូបរាងដ៏មានឥទ្ធិពលរបស់រថយន្ត។

ផ្នែកខាងក្នុងដ៏ប្រណីត សម្រាប់អ្នកបើកបរអង្គុយ និងកៅអីពីរសម្រាប់អ្នកអង្គុយខាងក្រោយផ្ទៃដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងប្លង់អង្គុយ សម្រាប់អ្នកបើកបរបង្ហាញពីភាពថ្លៃថ្នូរ និងការរចនាផ្នែកខាងក្នុងដែលមានតែមួយគត់នៃ រថយន្ត BMW 4 Series Coupé ថ្មីសន្លាង។
កៅអីស្ព័រខាងមុខអាចបញ្ជារ ដោយស្វ័យប្រវត្តិបានផលិតពីស្បែក Vernasca និងដៃចង្កូតស្បែកប្រភេទ M ដែលបានរចនាថ្មីតាមស្តង់ដារ។ កញ្ចក់ដែលមានស្តង់ដារ សម្រាប់កាត់បន្ថយសំឡេង ជួយឲ្យកាន់តែមានភាពងាយស្រួល សម្រាប់ការបើកបរផ្លូវឆ្ងាយ។

រថយន្ត BMW 4 Series Coupé ថ្មីសន្លាងនៅកម្ពុជា ត្រូវបានបំពាក់ដោយប្រព័ន្ធ BMW Live Cockpit Professional តាមស្តង់ដារដោយមានអេក្រង់ឌីជីថលពេញរួមមាន៖ អេក្រង់កុងទ័រមានគុណភាពខ្ពស់ ពីក្រោយដៃចង្កូតដែលមានអង្កត់ទ្រូងអេក្រង់១២,៣ អ៊ីញ និងអេក្រង់បញ្ជា (Control Display) ទំហំ១០,២៥អ៊ីញ។ លើសពីនេះទៀត រថយន្ត BMW ជំនាន់ថ្មី ដែលមានបំពាក់ប្រព័ន្ធ Head-Up Display បង្ហាញព័ត៌មានអំពីការបើកបរ លើអេក្រង់ធំជាងមុន៧០ភាគរយ។

សម្រាប់ប៊ូតុងចាប់ផ្តើមដំណើរការ ឬបញ្ឈប់ដំណើរការរបស់ម៉ាស៊ីន ឥឡូវនេះត្រូវបានដាក់ ក្នុងបន្ទះបញ្ជាដ៏ទំនើបនៅជិតប្រអប់លេខ ហើយកៅអីខាងក្រោយដែលមានម៉ូដែល ជាក់លាក់រួមជាមួយ នឹងឧបករណ៍សម្រាប់ទប់ក្បាល ហើយកៅអីសម្រាប់អ្នកដំណើរម្នាក់ៗ ត្រូវបានរចនាឡើងសម្រាប់អង្គុយបានមនុស្សពីរនាក់។ ផ្នែកខាងក្រោយរបស់រថយន្ត BMW 4 Series Coupé មានសមាមាត្រ៤០: ២០: ៤០ តាមស្តង់ដារ ហើយផ្នែកនីមួយៗ អាចបញ្ចេញឲ្យវែង និងបត់ឲ្យស្មើដោយចុចប៊ូតុងនៅក្នុងឃ្លុបខាងក្រោយ។ ឃ្លុបខាងក្រោយអាចផ្ទុកបានចំណុះ ៤៤០ លីត្រ។

ការបញ្ជា ផ្នែកខាងក្នុងបែបប្រណីតផ្សេងទៀត រួមមាន ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្ដិ ជាមួយនឹងការគ្រប់គ្រងសីតុណ្ហភាព និងខ្យល់ដោយឯករាជ្យសម្រាប់កន្លែងអ្នកបើកបរ ផ្នែកខាងមុខអ្នកដំណើរ និងថតខាងក្រោយសម្រាប់អ្នកដំណើរ ព្រមទាំងប្រព័ន្ធសំឡេងព័ទ្ធជុំវិញម៉ាក Harman Kardon មានធុងបាសចំនួន១៦ និង អំភ្លីឌីជីថល ៧ Channel ដែលផ្តល់ថាមពលសំឡេង៤៦៤ វ៉ាត់។ប្រព័ន្ធភ្លើងបំភ្លឺព័ទ្ធជុំវិញផ្តល់នូវការបំភ្លឺដ៏សំបូរបែបក្នុងឡាន និងអាច បញ្ជាបានតាមតម្រូវការ។

ភ្លើងបំភ្លឺដោយប្រយោលបន្ថែមនៃខ្សែវង់ជុំវិញដែលដំណើរការតាមតាប្លូកុងទ័រ និងបន្ទះទ្វារប្រើពន្លឺភ្លើង LED ខ្សែអុបទិកដែលមានទីតាំងជាក់លាក់ ដើម្បីបង្កើតបានលក្ខណៈឌីណាមិក និងអស្ចារ្យជាងគេ។

វិធីសាស្ត្រប្រើបច្ចេកវិទ្យាឌីជីថលជាមួយប្រព័ន្ធប្រតិបត្តិការ BMW ៧.០ និងការបញ្ចូលប្រព័ន្ធ ស្មាតហ្វូនឥតខ្សែ។ អ្នកបើកបរ និងអ្នកជិះក៏នឹងទទួលបានអត្ថប្រយោជន៍ពី ជម្រើសកាន់តែប្រសើរ សម្រាប់ប្រតិបត្តិរហ័ស និងសេវាឌីជីថលប្រកបដោយនវានុវត្តន៍ ដែលនាំមកដោយការដាក់បញ្ចូលប្រព័ន្ធប្រតិបត្តិការ BMW ៧.០ នៅក្នុងរថយន្ត BMW 4 Series Coupé ថ្មីសន្លាងនេះ។

មាតិកាបង្ហាញ (Display content) ថាអាចត្រូវបានកំណត់រចនាសម្ព័ន្ធដាច់ដោយឡែក ខណៈដែល Intuitive Multimodal Interaction រវាងអ្នកបើកបរ និងរថយន្តអាចកើតមាន អាស្រ័យលើស្ថានភាព តាមរយៈការបញ្ជាអេក្រង់ iDrive Controller ដែលបានបញ្ជាក់ ប៊ូតុងពហុមុខងារនៅលើដៃចង្កូត ឬប្រព័ន្ធគ្រប់គ្រងកាយវិការអ្នកបើកបររថយន្ត BMW។

ប្រព័ន្ធ BMW Live Cockpit Professional ក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេស នៃមុខងារបញ្ចូលប្រព័ន្ធស្មាតហ្វូន ឲ្យកាន់តែប្រសើរផងដែរ។ ក្រៅពី Apple CarPlay ប្រព័ន្ធប្រតិបត្តិការសម្រាប់រថយន្ត BMW 4 Series Coupé ថ្មីសន្លាងនេះប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android Auto ផងដែរ។

ប្រព័ន្ធនេះផ្ដល់អត្ថប្រយោជន៍ដល់ម្ចាស់ Apple iPhone និងអ្នកប្រើប្រាស់ប្រព័ន្ធ Android ផងដែរ ធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការទទួលបានសេវាឌីជីថល ដ៏ច្រើនសន្ធឹកសន្ធាប់ពីរថយន្តនេះដូចគ្នា ទៅនឹងស្មាតហ្វូនដែរ។ ទាំងនេះរួមមាន Google Assistant, Google Maps សេវាផ្ញើបទភ្លេង (music streaming services) មានដូចជា Spotify និង Amazon Music និងសេវាផ្ញើសារតាម WhatsApp ។

ចំណែកការភ្ជាប់ WiFi ឥតខ្សែ រវាងស្មាតហ្វូន និងរថយន្តអាចធ្វើឲ្យប្រព័ន្ធប្រតិបត្តិការ ដែលមានបញ្ហាត្រូវបានបញ្ចូល ដោយផ្ទាល់ទៅក្នុងប្រព័ន្ធបង្ហាញ និងប្រព័ន្ធប្រតិបត្តិការ។ រាល់ព័ត៌មានសំខាន់ៗទទួលបានពី កម្មវិធីដែលមាននៅទីនោះ គេអាចមើលឃើញទាំងក្នុង អេក្រង់បញ្ជា និងតាមរបៀបដែលបង្ហាញយ៉ាងឆ្លាតវៃក្នុងអេក្រង់កុងទ័រ។

រថយន្ត BMW 420i Coupé ថ្មីសន្លាងមានថាមពលខ្លាំង ប៉ុន្តែស៊ីសាំងតិច សន្សំសំច្ចៃបំផុតបន្ទាប់ពីត្រូវបានកែលម្អម៉ាស៊ីនសាំងបួនស៊ីឡាំងរបស់ខ្លួនយ៉ាងទូលំទូលាយ ។ កម្លាំងសន្ទុះជាអតិបរមារបស់វាគឺ១៨៤សេះ និងកម្លាំងបង្វិលខ្ពស់បំផុត ៣០០ Nm ចន្លោះពី ១.៣៥០ ទៅ៤.០០០ជុំ កម្លាំងសន្ទុះពី០ទៅ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ៧.៥ វិនាទីប៉ុណ្ណោះ។

ប្រអប់លេខ Steptronic ប្រាំបីលេខជាស្តង់ដារសម្រាប់ម៉ូដែល ផ្លាស់ប្តូរជាសកល ជាមួយនឹងប្រអប់លេខ Steptronic Sport ប្រាំបីលេខ ជាស្តង់ដារសម្រាប់ប្រទេសកម្ពុជា។
នេះគឺជាលើកទីមួយ ហើយដែល model variants ទាំងអស់នៅក្នុងលំដាប់រថយន្ត BMW 4 Series Coupé ត្រូវបានបំពាក់ប្រអប់លេខ Steptronic ប្រាំបីលេខ តាមស្តង់ដារ។ នៅទូទាំងសកលលោក កំណែចុងក្រោយបំផុតនៃ ប្រអប់លេខស្វ័យប្រវត្តិ ចាប់ផ្តើមដំណើរការមុខងារ របស់វាក្នុងការបញ្ជូនកម្លាំងបង្វិលពីម៉ាស៊ីន ដោយមានលក្ខណៈផ្លាស់ប្តូរល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

នៅប្រទេសកម្ពុជា ប្រអប់លេខ Steptronic Sport ប្រាំបីលេខ ត្រូវបានបំពាក់ជាស្តង់ដារសម្រាប់ការផ្លាស់ប្តូរម៉ូដែល (model variants) ទាំងអស់ និងផ្តល់ជូននូវឌីណាមិកនៃការផ្លាស់ប្តូរខ្លាំងជាងមុន។ ចង្កឹះថែម-ថយលេខនៅលើដៃចង្កូត គឺជាលក្ខណៈស្តង់ដារផងដែរ ដែលបញ្ជាដោយដៃយ៉ាងរហ័ស គួរឲ្យកត់សម្គាល់នៅក្នុងដំណើរការប្តូរលេខ។

សមាមាត្រជាក់លាក់តាមម៉ូដែល លក្ខណៈឌីណាមិកអាកាសដែលបានកែលម្អឲ្យប្រសើរឡើង តួរថយន្តកាន់តែមានភាពរឹងមាំ ចំណុចកណ្តាលនៃភាពធន់មាំកម្ពស់២១មីល្លីម៉ែត្រ ទាបជាងរថយន្ត BMW 3 Series Sedan ថ្មី និងការកែលម្អដោយយកចិត្តទុកដាក់ ចំពោះរាងសាក់ស៊ីរថយន្តទាំងមូលដែល រៀបចំបំពាក់ សម្រាប់រថយន្ត BMW 4 Series Coupé ថ្មីសន្លាង នូវលក្ខណៈស្ព័រនៅលើតួរថយន្តផ្ទាល់។

ការបំពាក់វត្ថុធាតុដើមយ៉ាងប៉ិនប្រសប់ធ្វើឲ្យទម្ងន់ បច្ចេកវិទ្យាទាក់ទងនឹងតួ និងសាក់ស៊ីកាន់តែប្រសើរឡើង។ បូមរបស់សាក់ស៊ីដែលបានបង្ហាញ (bespoke body struts) នៅចុងខាងមុខ និងចំណុចភ្លៅខាងក្រោយ ក៏អាចទទួលបានការកោតសរសើរចំពោះភាពរហ័សរហួន និងភាពជាក់លាក់របស់រថយន្តផងដែរ។

បូមរថយន្តស្ព័រ ស្តង់ដារ M Sport រួមបញ្ចូលទាំងសន្ទះបិទបើកខ្យល់ទាក់ទងនឹងការលើក ពិសេស អមជាមួយការរៀបចំ ចលនារាងកាយ និង Elastokinematic ដែលផ្តោតជាពិសេសលើចង្កឹះលេខបែបឌីណាមិក (dynamic handling)។

ជាមួយនឹងដៃចង្កូតស្ព័រអថេរសម ជាលក្ខណៈស្តង់ដារដែលលៃតម្រូវ ដើម្បីផ្លាស់ប្តូរមុំដៃចង្កូតរថយន្ត BMW 4 Series Coupé ថ្មីសន្លាង មានភាពប៉ិនប្រសប់ ក្នុងការរក្សាភាពបត់បែនយ៉ាងងាយស្រួល តាមបន្ទាត់ត្រង់មួយ កាន់តែរហ័សរហួន និងងាយបត់បែន បើកបរប្រកបដោយផាសុកភាព។

ទិសដៅរបស់ដៃចង្កូត ការឆ្លើយតបច្បាស់លាស់ បង្កើនការប្រតិបត្តិ (enhance turn-in performance) នៅពេលដែលមុំដៃចង្កូតតម្រូវឲ្យចតរថយន្ត ការបើកបរត្រូវបានបញ្ចប់ ដោយគ្រាន់តែបង្វិលដៃចង្កូតពីរបីជុំប៉ុណ្ណោះ។

អ្នកបើកបររថយន្ត BMW 4 Series Coupé ថ្មីសន្លាង ក៏អាចពឹងផ្អែកលើមុខងារជំនួយយ៉ាងច្រើននៅពេលចត និងនៅពេលប្ដូរទិសដៅផងដែរ។ មុខងារជំនួយការចតរថយន្ត មានភាពងាយស្រួល ក្នុងការជ្រើសរើស និងប្រើប្រាស់ទាំងកន្លែងផ្លូវស្រប ឬផ្លូវកែង។ ប្រព័ន្ធនេះគ្រប់គ្រងការកាច់ចង្កូតរថយន្ត បង្កើនល្បឿន និងចាប់ហ្វ្រាំង និងធ្វើការផ្លាស់ប្តូរលេខក្នុងករណីចាំបាច់។

ទេសភាពជុំវិញ និងទេសភាព 3D ពីចម្ងាយ បន្ថែមស្រទាប់ធានាបន្ថែមទៀត ដើម្បីមើលវត្ថុណាមួយដែលនៅជិតរថយន្តដោយប្រុងប្រយ័ត្ន ខណៈពេលកំពុងចតរថយន្ត (while executing parking manoeuvres)។ មុខងារជំនួយក្នុងការថយក្រោយ មានភារកិច្ចក្នុងការកាច់ចង្កូត ពេលកំពុងថយក្រោយ ដោយការរំកិលចលនារថយន្ត នៅក្នុងទិសដៅថយក្រោយ។

អ្វីដែលអ្នកបើកបរទាំងអស់ត្រូវធ្វើ បើកឧបករណ៍បង្កើនល្បឿន និងឈ្នាន់ហ្វ្រាំង និងត្រួតពិនិត្យជុំវិញរថយន្ត។ តាមរបៀបនេះ អាចរ៉ាប់រងចម្ងាយរហូត ដល់៥០ម៉ែត្រក្នុងល្បឿនរហូតដល់៩គីឡូម៉ែត្រក្នុងម៉ោង៕