(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា គឺជាម្ចាស់ក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងជាច្រើនមុខ និងជាម្ចាស់ហាងពេជ្រដ៏ធំមួយនៅព្រែកព្នៅ រាជធានី ភ្នំពេញ។

ដោយសារមើលឃើញថា ប្រជាជនជាច្រើនកំពុងជួបការលំបាកដោយវិបត្តិកូវីដ១៩ លោកស្រីបានប្រកាសផ្ដល់ឱកាសដល់អ្នកដែលគ្មានការងារ ឬ មុខរបរ៥០០០នាក់ មករកស៊ី និងធ្វើការជាមួយក្រុមហ៊ុនលោកស្រី ដោយមិនចាំបាច់ចំណាយដើមទុនឡើយ។

លោកស្រីបានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ៥០០០នាក់ ដែលជ្រើសរើសនឹងត្រូវចម្រាញ់យកអ្នកដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខំប្រឹង នឹងទទួលបានអនាគតល្អជាក់ជាមិនខាន។

លោកស្រីបានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួចនឹងមានការបង្ហាត់បង្រៀនផ្ដល់មុខរបរ ហើយប្រាក់ចំណូលអាចទទួលបានជាសប្ដាហ៍ ឬខែទៅតាមអ្នកដែលខំប្រឹង។

លោកស្រី ទ្រី ដាណា បានសរសេរ រៀបរាប់បែបនេះថា «មកដល់ហើយសម្រាប់បងប្អូនដែល មិនមានការងារនាងខ្ញុំនឹងផ្ដល់ឱកាសការងារយ៉ាង ពិសេសសម្រាប់៥០០០នាក់ដំបូង ក្នុងការរកស៊ី ជាមួយនាងខ្ញុំដោយមិនប្រើដើមទុនសោះ សម្រាប់បងប្អូនដែលខ្វះខាតជីវភាពខ្លាំងត្រូវការរៀនរកស៊ី និងទទួលបានចំណេះដឹងផ្នែករកស៊ី។ នៅក្នុងនោះផងដែរមានការបង្វឹកបង្រៀនបន្ថែមពីក្រុមការងារ និងតំណាងចែកចាយរបស់ខ្ញុំផ្ទាល់ ដោយទទួលបានការងារពិសេស ហើយអាចបើកប្រាក់ប្រចាំខែ ក៏បានឬប្រចាំសប្តាហ៍ក៏បាន។ អ្នកណាខំអ្នកនោះទទួលបានឱកាសការងារ និងប្រាក់ ចំណូល»

ចំពោះការចុះឈ្មោះ អាចទាក់ទងដេប៉ូតំណាងចែកចាយនៃផលិតផល NNP ឬ អាចទាក់ទងតាមទូរសព្ទលេខ 016 59 11 18 ឬ 088 2000 522 ឬ 096 777 83 66 រៀង រាល់ម៉ោងធ្វើការ៕