(ភ្នំពេញ)៖ ផ្សារទំនើប «អ៉ីអន» បានបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៤ ដើម្បីបំពេញតំរូវការ ក៏ដូចជា ជួយអភិវឌ្ឍន៍កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល និងស៊ីវីល័យ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ផ្សារទំនើបអ៉ីអនភ្នំពេញ បានបើកដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំហើយ ។ ដោយឡែកសាខាសែនសុខ ស៊ីធី ក៏បានបើកដំណើរការរយៈពេល ៣ឆ្នាំ ផងដែរ ប្រកបដោយភាពជោគជ័យ និងទទួលបានទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជន លើគុណភាពទំនិញ សេវាកម្ម និងតម្លៃ។

ក្នុងឱកាសអបអរសាទរគម្រប់ខួប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែកក្កដា រហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ផ្សារទំនើបអ៉ីអន ក៏មានការផ្ដល់ជូនពិសេសៗ ជាច្រើន ជូនដល់អតិថិជនដូចជា៖

ការបញ្ចុះតម្លៃលើមុខទំនិញ ជាច្រើនមុខរហូតដល់ ៧០% រួមជាមួយ នឹងការផ្តល់ជូននូវកាដូ ជាច្រើន ដូចជា ដបទឹក ឆ័ត្រ ម៉ាស និងថង់បរិស្ថាន (ចំនួនកាដូមានកំណត់) អ្វីដែលកាន់តែពិសេសលើសពីនេះ អតិថិជនអាចមានឱកាស ប្តូរយកសន្លឹកឆ្នោត ផ្សងសំណាងឈ្នះរង្វាន់ ជាច្រើនដូចជា ម៉ូតូ ទូរទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ កង្ហារ និង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដោយគ្រាន់តែចំណាយជាសាច់ប្រាក់ចាប់ពី ២៧$ ឬ ១៧$ តាមរយៈ VISA CARD នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹកភ្លាម។

សម្រាប់អតិថិជនដែលមានកាតសន្សំពិន្ទុអ៉ីអននឹងទទួលបានពិន្ទុគុណនឹង៧ដងរៀងរាល់សប្ដាហ៍ផងដែរ សំរាប់រាល់ការចំណាយ ចាប់ពី ១០$ ទ្បើងទៅ (១០០ពិន្ទុ ប្ដូរបានបណ្ណបញ្ចុះតម្លៃ៥ដុល្លារ) ចំណែកអតិថិជនដែលមានកាតអ្នកម្ដាយ (AEON Mommy Card) នឹងទទួលបានការបញ្ចុះតម្លៃ ៥% ផងដែរ ទៅលើសម្ភារៈទារកគ្រប់ប្រភេទពីហាង Kids Republic។

បន្ថែមពីនេះ អតិថិជនក៏អាចធ្វើការបង់រំលស់អត្រាការប្រាក់០% រហូតដល់១២ខែ ជាមួយនឹងធនាគារឯកទេសអ៉ីអន ទៅលើទំនិញជាច្រើនប្រភេទដូចជា សម្ភារៈអេទ្បិចត្រូនិក គ្រឿងសម្អាង វ៉ាលិស នាឡិកា រទេះរុញទារក និង សម្ភារៈជាច្រើនទៀត និងឱកាសទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៧$ ដោយគ្រាន់តែចំណាយចាប់ពី២៧$ ទ្បើងទៅ ដោយប្រើប្រាស់កាតធនាគារឯកទេសអ៉ីអនផងដែរ។ មួយវិញទៀត អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០% ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈ ផាយផេ និងទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៤៧$ សំរាប់ការទូទាត់ តាមរយៈធនាគារអេស៊ីលីដាម៉ូបាល។

កាន់តែមានភាពងាយស្រួល អតិថិជនរបស់ផ្សារទំនើបអ៉ីអន អាចធ្វើការទូទាត់ទំនិញបានជាច្រើនជម្រើសតាមរយៈ ការប្រើប្រាស់ប្រភេទកាត និង E-payment ដូចជា Visa Card, Master Card, Union Pay, JCB, Diners Club, AEON Wallet, ACLEDA (Cards & App), PiPay, Alipay និង Wechat៕