(ភ្នំពេញ)៖ គម្រោងខុនដូ ដែលមានរូបរាង និងការរចនាម៉ូដដ៏ស្រស់ប្រណីត និងស៊ីវីល័យបែបសិង្ហបុរី ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ១.៥ហិកតា ដែលមានចម្ងាយត្រឹមតែ២នាទីពីផ្សារទំនើប AEON Mall Sen Sok និង៥នាទីពីផ្សារលក់ទំនិញ Makro ឥឡូវនេះកំពុងតែស្ថិតក្នុងដំណាក់កាលសាងសង់យ៉ាងមមាញឹក ដើម្បីបំពេញតម្រូវការលំនៅឋាន កំណើនប្រជាពលរដ្ឋ ក៏ដូចជាភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យរបស់កម្ពុជា។

គម្រោងដ៏មានសក្ដានុពលនៅលើទឹកដីខណ្ឌសែនសុខមួយនេះគឺ គម្រោងយក្ស Leedon Heights ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន MSQM ZTH ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអគារខ្ពស់ៗ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងជាច្រើនឆ្នាំក្នុងរាជធានីភ្នំពេញ រួមមាន Lyve Inc Hotel និងអគារពាណិជ្ជកម្ម Global Tech Exchange ក្នុងខណ្ឌដូនពេញ Lyve Inc Hotel & Residences និង Central Boutique Hotel ក្នុងខណ្ឌ7មករា ព្រមទាំងឃ្លាំងឧស្សាហកម្មទំនើប MSQM Park ក្នុងសង្កាត់ព្រែកហូរ ខេត្តកណ្តាលផងដែរ។

សំណង់អគារដ៏មានភាពទាក់ទាញរំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក ទាន់សម័យ និងស៊ីវិល័យ ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍ អមជាមួយសួនទេសភាពដ៏ស្រស់ត្រកាល ដែលញ៉ាំងឲ្យការរស់នៅប្រកបដោយសុខដុមរមនានិងសុភមង្គល។ Leedon Heights ផ្ដោតទៅលើគុណភាពរស់នៅ ពីព្រោះរាល់បន្ទប់ទាំងអស់មានទំហំធំជាងខុនដូដទៃៗជាច្រើនទៀតនៅប្រទេសកម្ពុជា។

ខុនដូដែលមានទំហំធំ និងមានបរិក្ខារទំនើបសព្វបែបយ៉ាង ជាផលិតផលមួយដែលកម្រនៅក្នុងទីផ្សារ ហើយជាខុនដូដែលទាក់ទាញអតិថិជន ដែលមានចំណាប់អារម្មណ៍ចង់មករស់នៅតែម្ដង ជាជាងទិញដើម្បីទុកជួល។ តាមការឲ្យដឹងពីភ្នាក់ងារលក់ ភាគច្រើននៃអតិថិជន គឺទិញសម្រាប់នៅផ្ទាល់ខ្លួន និងទិញសម្រាប់ទុកឲ្យកូនៗរបស់គាត់ដែលត្រៀមចូលរៀនមហាវិទ្យាល័យ។

Leedon Heights ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង និងគិតគូរយ៉ាងល្អិតល្អន់ទៅលើគុណភាព និងស្តង់ដារនៃការរស់នៅលំដាប់ថ្នាក់អន្តរជាតិ គួបផ្សំនឹងសម្ភារៈបរិក្ខារដ៏សម្បូរបែប មានអាងហែលទឹកខ្នាតអូឡាំពិក អាងត្រាំទឹក “Jacuzzi” បន្ទប់ស្ទីម ទីលានវាយសី និងទីធ្លាលម្ហែជាច្រើនទៀតដែលអាចបំពេញរាល់តម្រូវការ និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែមានន័យ។

គួរឲ្យកត់សម្គាល់ផងដែរថា មកទល់ពេលនេះគម្រោង Leedon Heights បានលក់អស់ជាង៤៥០បន្ទប់ ដែលជាសញ្ញាវិជ្ជមាននៃភាពពេញនិយម និងជឿជាក់ពីសំណាក់អតិថិជន។ គម្រោងដែលមានអ្នកអភិវឌ្ឍន៍ច្នៃប្រឌិតខ្ពស់បែបនេះ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយអ្វីដែលពិសេសនោះ ភាគច្រើននៃអតិថិជនគឺជាប្រជាជនខ្មែរយើងតែម្ដង។ លំនៅឋានខុនដូសិង្ហបុរីមួយនេះ ពិតជាធ្វើឲ្យតំបន់សែនសុខរឹតតែពិសេសទាក់ទាញមួយកម្រិតទៀត។ តើនឹងមានគម្រោងអភិវឌ្ឍន៍ធំៗប៉ុន្មានទៀត ដែលនឹងទៅតំបន់សែនសុខ? រង់ចាំតាមដានទាំងអស់គ្នា៕