(ភ្នំពេញ)៖ គ្រប់គ្នាសុទ្ធតែអាចក្លាយជាសហគ្រិនដ៏ឆ្នើមម្នាក់ ជាពិសេសយុវជនខ្មែរសព្វថ្ងៃ ដែលមាន គំនិតច្នៃប្រឌិតល្អៗជាច្រើន និងមានបំណងចង់ឲ្យក្តីស្រមៃនៃការធ្វើអាជីវកម្មលេចចេញជា រូបរាងពិតប្រាកដ និងជោគជ័យ។ ប្រសិនជាអ្នកមានគំនិតច្នៃប្រឌិត ចង់បង្កើតអ្វីមួយ ដើម្បីស្វែងរកប្រាក់ចំណេញ និងចង់ឲ្យគំនិតអាជីវកម្មរបស់អ្នកមានស្តង់ដា និងរឹតតែមាន ភាពលេចធ្លោក្នុងសហគមន៍ ឬប្រទេស អ្នកត្រូវដឹងអំពីវិធីសាស្រ្តមួយចំនួន និងទ្រឹស្តីខ្លះៗ ដែលនឹងឲ្យអ្នកអាចសិក្សា ស្វែងយល់ ឬអនុវត្តន៍បន្ថែមមុនពេលអ្នកសម្រេចចិត្តធ្វើជា សហគ្រិនម្នាក់។

ជ្រើសរើសរៀនជំនាញដែលមានបញ្ចូលនូវមុខវិជ្ជាទាក់ទងនឹងការធ្វើជាសហគ្រិន គឺជាវិធីសាស្ត្រ ដ៏ល្អ សម្រាប់អ្នកក្នុងសិក្សា និងអភិវឌ្ឍខ្លួនឲ្យក្លាយជាសហគ្រិនវ័យក្មេងម្នាក់បាន ដោយ ជោគជ័យ។ ជំនាញនោះ គឺជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងថ្នាក់បរិញ្ញាបត្រដែលមានមុខវិជ្ជា ទាំងបែបបច្ចេកទេស និងទ្រឹស្តី។ មុខវិជ្ជាបែបបច្ចេកទេស មានដូចជា មុខវិជ្ជាគណនេយ្យ មុខវិជ្ជាច្បាប់ពន្ធដា និងមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ។ ហើយមុខវិជ្ជាផ្សេងៗទៀតបែបទ្រឹស្តី នោះមានដូចជា មុខវិជ្ជាផ្នែកទីផ្សារ មុខវិជ្ជាចិត្តសាស្រ្ត និងភាពជាអ្នកដឹកនាំ មុខវិជ្ជាស្ថិតិ មុខវិជ្ជាយុទ្ធសាស្រ្តអាជីវកម្ម មុខវិជ្ជាសីលធម៌អាជីវកម្ម និងមុខវិជ្ជាច្បាប់ពាណិជ្ជកម្មជាដើម ដែលមានប្រយោជន៍សម្រាប់អ្នកក្នុងការក្លាយជាសហគ្រិន។

នេះជាហេតុផល និងលក្ខណៈពិសេសនៃមុខវិជ្ជា ដែលជាអ្នកឱ្យក្លាយជាសហគ្រិនវ័យក្មេងបាន រួមមាន៖ មុខវិជ្ជាគណនេយ្យ មុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាច្បាប់ពន្ធដា នឹងផ្តល់ទាំងចំណេះដឹង ផ្នែកបច្ចេកទេស ក្នុងការគ្រប់គ្រងលុយនៃគ្រប់ប្រភេទអាជីវកម្ម ព្រមទាំងវិធីសាស្រ្តក្នុងការ គ្រប់គ្រងចំណាយ និងពន្ធដា ដើម្បីឲ្យអាជីវកម្មទទួលបានប្រាក់ចំណេញច្រើន។ ម៉្យាងវិញទៀត មុខវិជ្ជាទាំងបីនេះ នឹងធ្វើឲ្យម្ចាស់សហគ្រាស ឬអាជីវកម្ម ដឹងអំពីសុខភាពនៃអាជីវកម្ម ថាតើគួរមានវិធីសាស្ត្រដូចម្តេចដើម្បីគ្រប់គ្រងអាជីវកម្មឲ្យបានល្អជាងមុន និងងាយស្រួល ក្នុងការសម្រេចចិត្ត។

ក្រលេកមកមើលមុខវិជ្ជាផ្នែកទីផ្សារវិញម្តង មុខវិជ្ជានេះ នឹងបង្រៀនអ្នកឲ្យស្គាល់អំពីប្រភេទ នៃផលិតផល ឬសេវាកម្ម ដែលកំពុងមានសក្តានុពលក្នុងទីផ្សារ។ មួយវិញទៀត អ្នកនឹងសិក្សា អំពីយុទ្ធសាស្រ្ត ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាកំណត់ប្រភេទអតិថិជនឲ្យបានត្រឹមត្រូវ ជាមួយនឹងអាជីវកម្មរបស់យើង។

សម្រាប់មុខវិជ្ជាចិត្តសាស្រ្ត និងភាពជាអ្នកដឹកនាំ ពិតជាផ្តល់នូវចំណេះដឹងដ៏ច្រើន ដល់អ្នកដែល ចង់ក្លាយជាសហគ្រិនដ៏វ័យឆ្លាតម្នាក់។ មុខវិជ្ជានេះ នឹងបង្រៀនអ្នកឲ្យគ្រប់គ្រងនូវអារម្មណ៍ ក្នុងនាមជាម្ចាស់អាជីវកម្ម និងបង្ហាញអ្នកអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនងរវាងដៃគូអាជីវកម្ម ក៏ដូចជាអតិថិជនផងដែរ។ អ្នកក៏នឹងសិក្សាអំពីភាពជាអ្នកដឹកនាំ ដើម្បីទទួលបាននូវការ អនុវត្តក្នុងការដឹកនាំបុគ្គលិក និងការគ្រប់គ្រងអាជីវកម្មឲ្យបានជោគជ័យផងដែរ។

មុខវិជ្ជាស្ថិតិ ក៏ជាមុខវិជ្ជាសំខាន់មួយដែរ ដែលនឹងឲ្យអ្នកដឹងអំពីវិធីសាស្រ្តក្នុងការស្រង់ស្ថិតិ និងគណនានូវរូបមន្តមួយចំនួន មុខធ្វើការសម្រេចចិត្តលើការបង្កើតអាជីវកម្មអ្វីមួយ។
បើមុខវិជ្ជាយុទ្ធសាស្រ្តអាជីវកម្ម រឹតតែផ្តល់ប្រយោជន៍សំខាន់ដល់អ្នកទៅទៀត ព្រោះអ្នកនឹងសិក្សាអំពីយុទ្ធសាស្រ្តផ្សេងៗ ដើម្បីឲ្យអាជីវកម្មអ្នកទទួលបានជោគជ័យ។ ដូចគ្នាដែរ មុខវិជ្ជា សីលធម៍អាជីវកម្ម ក៏អាចឲ្យអ្នកដឹងអំពីសុចរិតភាពក្នុងការធ្វើអាជីវកម្ម ដោយមិនគេងប្រវ័ញ្ច លើកត្តាអ្វីមួយក្នុងការស្វែងរកប្រាក់ចំណេញក្នុងការធ្វើអាជីវកម្ម។

ជាចុងក្រោយគឺមុខវិជ្ជាច្បាប់ពាណិជ្ជកម្ម ដែលអ្នកត្រូវដឹងអំពីច្បាប់ក្នុងការបង្កើតអាជីវកម្ម និងប្រភេទនៃអាជីវកម្ម។ លើសពីនេះទៅទៀត អ្នកនឹងដឹងអំពីច្បាប់ក្នុងការបែងចែក ភាគលាភប្រសិនជាអាជីវកម្មរបស់អ្នកមានដៃគូសហការវិនិយោគដើមទុន។

ដូចនេះ ប្រសិនជាអ្នកមានចំណាប់អារម្មណ៍ចង់រៀនមុខវិជ្ជាទាំងនេះ អ្នកអាចចុះឈ្មោះសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានខេមអេដបាន។ វិទ្យាស្ថានខេមអេដ មានបណ្តុះបណ្តាលលើមុខវិជ្ជាទាំងអស់នេះ និងមុខវិជ្ជាសំខាន់ៗផ្សេងទៀតដែលទាក់ទង នឹងអាជីវកម្ម ជាពិសេសគឺសហគ្រិនភាព។ វិទ្យាស្ថានខេមអេដ កំពុងទទួលសិស្សថ្មីក្នុង កម្មវិធិសិក្សាមួយនេះដែរ ដូចនេះសូមអ្នក ទំនាក់ទំនងទៅកាន់វិទ្យាស្ថានផ្ទាល់តាមរយៈ សារអេឡិចត្រូនិច [email protected] ឬលេខទូរស័ព្ទ៖ 023 986 523 / 012 618 988។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ www.cam-ed.com