(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប (សុភាសិតខ្មែរ)។

២៖ ហើរកាន់តែខ្ពស់ ឃើញទេសភាពកាន់តែច្បាស់ (សុភាសិតចិន)។

៣៖ ប្រសិនបើប្រើមនុស្សកុំសង្ស័យ បើសង្ស័យកុំប្រើ (ឆាវ ឆាវ)។

៤៖ ប្រសិនបើចេះឱ្យតម្លៃខ្លួនឯង អ្នកដទៃនឹងគោរពអ្នកដូចគ្នា (ឡៅ ស៉ឺ)។

៥៖ សេចក្ដីល្អរបស់យើង ទោះបីធ្វើហើយគ្មានអ្នកដឹងឮក៏ដោយ តែក៏នៅមានទេវតាមេឃដីបានមើលឃើញដែរ (សុភាសិតចិន)៕