(ក្រុងឡុង)៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៉ីតាលី ត្រូវប៉ះជាមួយក្រុមជម្រើសជាតិអង់គ្លេស ដើម្បីប្រជែងយកពានរង្វាន់ Euro 2020 ដែលប្រព្រឹត្តទៅនៅរាត្រីថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ (ម៉ោងនៅកម្ពុជា)។
ស្របជាមួយគ្នានឹងការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមទាំង២មកដល់ បណ្តាញសារព័ត៌មានធំៗលើពិភពលោក សុទ្ធតែបានធ្វើប្រជាមតិ ដើម្បីវាស់ស្ទង់ពីលទ្ធផល នៃការប្រកួតនេះ។ បើគិតត្រឹមម៉ោង ៦៖០០ល្ងាចនេះ លទ្ធផលនៃការធ្វើប្រជាមតិបង្ហាញថា អ៉ីតាលីអាចនឹងមានឱកាសឈ្នះពានលំដាប់កំពូលប្រចាំទ្វីបអឺរ៉ុប Euro 2020 ។
យោងតាមវេបសាយ The Journal បង្ហាញថា អ៉ីតាលីសង្ឃឹមឈ្នះ ៧៤,២ភាគរយ ខណៈអង់គ្លេសមានតែ ១៨,៩ភាគរយប៉ុណ្ណោះ។ ដូចគ្នានេះដែរ បើតាមវេបសាយ The National បង្ហាញថា អ៉ីតាលីសង្ឃឹមឈ្នះ ៧៨ភាគរយ ខណៈអង់គ្លេសមានត្រឹមតែ ២២ភាគរយ ហើយបើតាមវេបសាយ ESPN គឺអ៉ីតាលីមានសង្ឃឹមឈ្នះ ៥៤ភាគរយ ខណៈអង់គ្លេស មានសង្ឃឹមឈ្នះត្រឹមតែ ៤៦ភាគរយប៉ុណ្ណោះ។
បន្ថែមលើនេះទៀត មានមនុស្សជាច្រើនចូលទៅ Comment ថា អ៉ីតាលីឈ្នះអង់គ្លេស ៣ទល់នឹង០, ៥ទល់នឹង១, ២ទល់នឹង១, ៣ទល់នឹង០ ហើយអ្នកខ្លះទៀតថា គូទាំងពីរស្មើគ្នា ១ទល់នឹង១ តែពេលទាត់ ១១ម៉ែត្រ អ៉ីតាលីឈ្នះ ៥ទល់នឹង៤ ក៏មាន៕