(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA European Championships 2020 រយៈពេល ១ខែពេញត្រូវបានបិទបញ្ចប់ ពោលគឺចាប់ពីថ្ងៃទី១២ ខែមិថុនាដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយមាន ២៤ប្រទសចូលរួមដូចកាល Euro 2016 នៅប្រទេសបារាំងផងដែរ។

Euro 2020 លើកទី១៦ នេះបា្ររព្ធធ្វើឡើងខុសពីរាល់ដង ដោយមានសហម្ចាស់ផ្ទះដល់ទៅ ១១ប្រទេសប្រកួតប្រជែងនៅលើទីលាន ១២ទីតាំងផ្សេងគ្នាដែលបានបន្សល់ទុកហេតុការណស៍ខាន់ៗមានដូចខាងក្រោម៖
* គ្រាប់បាល់កើតឡើងដំបូងនៅ Euro 2020 គឺជាបាល់ចូលទីខ្លួនឯង own goal នៅពេលអ៉ីតាលី ប៉ះតួកគី
* កីឡាករខ្សែបម្រើដាណឺម៉ាក Christian Eriksen បានដួលសន្លប់ស្តូកស្តឹងនៅលើទីលាន ពេលកំពុងប្រកួត
* អង់គ្លេស ត្រូវបាន UEFA ពិន័យជិត ៥ម៉ឺនករណីអ្នកគាំទ្របាញ់ភ្លើងបៃតងដាក់អ្នកចាំទីដាណឺម៉ាក Kasper Schmeichel

* អង់គ្លេស បានឡើងវគ្គផ្តាច់ព្រ័ត្រពាននេះជាប្រវត្តិសាស្រ្ត ក្នុងរយៈពេល ៥៥ឆ្នាំ
* អង់គ្លេស នៅតែមិនអាចឈ្នះពានអឺរ៉ុបនេះបានដដែល ក្រោយបង្កើតតាំងពីឆ្នាំ១៩៦០ មក
* បារាំង អាល្លឹម៉ង់ និងព័រទុយហ្គាល់ ដែលបានឆ្លងផុតពូល F ដែលជាពូលមរណៈនោះ បានហាលអាវទាំងអស់ត្រឹម វគ្គ ១៦ក្រុមចុងក្រោយ។

* Cristiano Ronaldo បានឈ្នះស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ នៅពេលព័រទុយហ្គាល់លេងបានតែ ៤ប្រកួត
* ស្រោមដៃមាសបានទៅកីឡាករ Jordan Pickford ដែលមិនមែនជាក្រុមឈ្នះ Euro 2020
* អង់គ្លេស នៅតែរក្សាប្រវត្តិលេងមិនឈ្នះអ៉ីតាលីនៅពាន Euro ពីការជួបគ្នា ៣លើកទាំងលើកនេះ
* អង់គ្លេស បានយកឈ្នះអាល្លឺម៉ង់ ក្រោយពេលរង់ចាំអស់ ៥៥ឆ្នាំ
* មានការស៊ុតបញ្ចូលទីគ្នាសរុប ១៤២គ្រាប់ក្នុងចំណោមការប្រកួត ៥១សរុប និងគ្រាប់ចុងក្រោយដោយបាល់ ១១ម៉ែត្រ៕