(ភ្នំពេញ)៖ ផ្ញើសារចំថ្ងៃហេង! ពេលនេះអ្នកភ្នំពេញម្នាក់ទៀតហើយ ឈ្នះរង្វាន់លុយសុទ្ធ ៦ម៉ឺនដុល្លារ ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររាល់ថ្ងៃ» ពី សែលកាត។កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ សែលកាត បានចាប់រង្វាន់លុយសុទ្ធ ៦ម៉ឺនដុល្លារ ហើយក៏បានចាប់ចំអតិថិជនមហាសំណាងម្នាក់ឈ្មោះសរ សារឿន ដែលបងប្រុសមានមុខរបរជាជាងផ្សារដែក ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃសំណាងរបស់យើងម្នាក់ៗសុទ្ធតែមានផ្សេងៗគ្នា ដូចនេះសូមផ្សងសំណាងថ្ងៃណាមួយដែលអ្នកគិតថា ជាថ្ងៃហ៊ុងស៊ុយរបស់អ្នក ហើយផ្ញើសារ ឬតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ។ កុំរង់ចាំយូរ ! ឈ្នះងាយៗ តេកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន និងឱកាសសម្រេចក្តីសុបិន្តក៏កាន់តែច្រើន។

មិនចំណាយកម្លាំង មិនស្មុគស្មាញ នៅស្ងៀមៗមិនចេញក្រៅផ្ទះក៏លុយម៉ឺនៗដុល្លារហូរចូលផ្ទះដែរ ព្រោះសែលកាត ផ្តល់រង្វាន់ពិតៗតែម្តង។

សូមកុំភ្លេច! តាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង ៦៖៥០នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard៕