(ភ្នំពេញ)៖ ត្រៀមចិត្តមិនទាន់សោះ បើលុយសុទ្ធច្រើនម៉្លឹងៗ មកដល់ផ្ទះតែម្តង! អតិថិជនសែលកាតម្នាក់មានឈ្មោះថា លោក សំ ចាន់រ៉ាឌី ពិតជាអតិថិជនមហាសំណាងមែន ដោយគ្រាន់តែ ចាប់កាន់ទូរស័ព្ទផ្សងសំណាងចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត សោះក៏បានឈ្នះរង្វាន់លុយសុទ្ធ ១សែនដុល្លារ ភ្លាមៗតែម្តង។

សែលកាត សូមអបអរសាទរដល់អតិថិជនរូបនេះដែលបានឈ្នះរង្វាន់លុយសុទ្ធទាំងនេះកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។ បងប្រុសមានមុខរបរជា អាជីវករបោះដុំ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណាងពិតជាមើលមិនឃើញមែន! ហើយវាសនា ក៏បានផ្លាស់ប្តូរទៅតាមសំណាងដែរ។

តោះ! កុំរង់ចាំយូរ ចូលរួមលេងកម្សាន្តជាមួយ សែលកាត ដើម្បីមានសំណាងឈ្នះរង្វាន់សន្ធឹកសន្ធាប់ដែលកំពុងរង់ចាំម្ចាស់សំណាងមកទទួលយក ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ នោះលោកអ្នកនឹងអាចផ្លាស់ប្តូរវាសនារបស់អ្នកបានហើយ។

កម្មវិធីឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើ ពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១សែនដុល្លារឯណោះ។

សូមកុំភ្លេចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង ៦៖៥០នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕