(ភ្នំពេញ)៖ នៅក្នុងស្រទាប់អ្នករកស៊ី និងធ្វើការតាមបណ្តាក្រុមហ៊ុននានា ជាពិសេសក្នុងវិស័យអចលនទ្រព្យ មានមនុស្សតិចណាស់ ដែលមិនស្គាល់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ព្រោះតែលោកត្រូវបានគេស្គាល់ថា ជាបុគ្គលជោគជ័យ និងរកស៊ីមានបានដោយសារតែជំនួញ ក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេលជិត២០ឆ្នាំ តាំងពីការចាប់ផ្តើមដំបូងផ្នែកទិញលក់ ជួល វាយតម្លៃ គ្រប់គ្រង និងអភិវឌ្ឍន៌អចលនទ្រព្យជាដីឡូតិ បុរី និងខុនដូជាដើម។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង រៀបចំតាមពិធីតាមប្រពៃណី បុកគ្រឹះបើកលក់ប្លុកថ្មី ជាមួយលក្ខខណ្ឌបង់ប្រាក់ពិសេស និងប្រគល់ផ្ទះជូនអតិថិជន ដែលបានទិញបុរី KS Residence របស់លោក មុនកាលកំណត់នៅក្នុងកិច្ចសន្យាថែមទៀតផង។

នៅក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត បានលើកឡើងថា ដោយទទួលបានជោគជ័យ ក្នុងការលក់គម្រោងមុនៗរួចមក ថ្ងៃនេះលោកសម្រេចចិត្តបើកបុកគ្រឹះលក់ប្លុកថ្មីមួយទៀត គឺប្លុក «D» ព្រមទាំងឆ្លៀតឱកាសនេះប្រគល់ផ្ទះ ជូនអតិថិជនដែលបានទិញប្លុកមុនៗ ឲ្យបានចូលស្នាក់នៅមុនការកំណត់សាងសង់ ដែលមានព្រមព្រៀង កិច្ចសន្យាថែមទៀតផង។

ឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា ការដែលបុរី KS Residence ទទួលបានជោគជ័យខ្លាំងក្នុងការលក់ប្លុកមុនៗ គឺដោយសារទទួលបានការទុកចិត្តខ្ពស់ ពីសំណាក់អតិថិជន ដែលបានអញ្ជើញមកមើលគម្រោងហើយ ក៏សម្រេចទិញតែម្តង ក៏ព្រោះតែ បុរី KS Residence ផ្តោតសំខាន់ទៅលើគុណភាពសំណង់ និងភាពស្របច្បាស់ជាចម្បង ដោយបុរី KS Residence មានផ្តល់ជូនប្លង់រឹងទៅឈ្មោះអតិថិជន១០០% តែម្តងដោយអ្នកទិញមិនចាំបាច់ចំណាយលុយ១កាក់១សេន ក្នុងការបង់ពន្ធ ឬសេវាផ្សេងនោះទេ គឺបុរីជាអ្នកចំណាយអោយទាំងអស់។

បុរី KS Residence ស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន តាំងពីដើមមក និងកំពុងមានការអភិវឌ្ឍន៍ខ្លាំង នៅជិតផ្សារគគី ធនាគារ សាលារៀនរដ្ឋ និងឯកជន មន្ទីពេទ្យ វត្តអារាម ផ្ទះប្រជាជន និងមានចំណុចពិសេស១ទៀតគឺ ម៉ូតផ្ទះជាវីឡាកូនកាត់ មានរបងជុំវិញ មានសល់ដីមុខក្រោយធំទូលាយងាយស្រួល ក្នុងការរស់នៅបែបស្ងប់ស្ងាត់ និងមានសុវត្ថិភាពខ្ពស់។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា ប្លុក «D» គឺពិសេសជាងគេ ដោយអតិថិជនមិនចាំបាច់មានប្រាក់កក់នោះទេ គឺអាចរំលស់សុទ្ធ ១០០% ផ្ទាល់ជាមួយបុរីតែម្តង រហូតដល់១០ឆ្នាំ។

គួររំលឹកផងដែរថា បុរី KS Residence មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយ១២គីឡូម៉ែត្រពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ ១ និងចំងាយ ១៨០០ម៉ែត្រពីផ្លូវជាតិលេខ១ ចុះតាមការ៉ាស់សាំង LHR ដែលនៅជិតផ្សារ កៀនស្វាយផ្លាហ្សារ ឬត្រឹម ៣០០ម៉ែត្រ ពីទីលានវាយកូនហ្គោល និងទីក្រុងវឌ្ឍនៈ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖
* លេខទូរសព្ទ៖ 016 96 2000, 069 96 2000, 078 96 2000 & 099 96 2000
* ហ្វេសបុកផេក (Facebook ផ្លូវការ) https://www.facebook.com/Borey.KSResidence.KH
* ផែនទីតាម Google Map https://goo.gl/maps/yhwvCSxQp4ptEk247