(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៧ នេះដែលក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ទទួលបាន ៣ពិន្ទុបន្ថែម បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៣-១ នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

ទាក់ទងទៅ និងការប្រកួតរបស់ក្រុមទាំងពីរនោះដែរ ចូលដល់តង់ទី១ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បាននាំមុខមុនដល់ទៅ ៣គ្រាប់ និងបានទាត់បញ្ចូលទីដោយកីឡាករ ឈង់ ប៊ុនណាត ពាក់លេខ៤ នៅនាទីទី១០ និងគ្រាប់ទី២ ដោយកីឡាករ ELIEL DA CRUZ GUARDIANO ពាក់លេខ១០ នៅនាទីទី៣០ ក្រោយពេលកីឡាករ ATA JESSE INIA ពាក់លេខ១១ បន្ថែមគ្រាប់ទី៣ នៅនាទី៣៤។ ចូលដល់តង់ទី២ ក្រុមភ្ញៀវអគ្គិសនីកម្ពុជា បានវាយបក ១គ្រាប់វិញ និងបានស៊ុតបញ្ចូលទីដោយកីឡាករ ចិន វណ្ណៈ ពាក់លេខ៣៦ នៅនាទី៨៣។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៧ នេះក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរនៅតែបន្តឈរនៅកំពូលតារាងដដែល និងមាន ១៩ពិន្ទុ បន្ទាប់ពីបានយកឈ្នះអគ្គិសនីកម្ពុជានៅក្នុងលទ្ធផល ៣-១៕