(កូឡាឡាំពួរ)៖ ក្រុមហ៊ុន អ៉ីដតខូ គ្រុប (edotco ) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីចុងសប្តាហ៍មុននេះបានឈ្នះ ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២១នេះពីស្ថាប័ន Frost & Sullivan ពោលគឺទទួលបានពានរង្វាន់ ៥ឆ្នាំជាប់ៗគ្នា។ អ៉ីដតខូ ក៏បានប្រកាសដែរថាក្រុមហ៊ុនក៏បានទទួលជោគជ័យដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ នៅក្នុងពិភពលោក ជាមួយការកាន់កាប់នូវបង្គោល អង់តែន សរុបចំនួន ៣៤,១០០ ។ នេះបើយោងតាមការឲ្យដឹងរបស់ TowerXchange។

«ជាកិត្តិយសនៅក្នុងវិស័យទូរគមនាគមន៍ សម្រាប់ការអភិវឌ្ឍនៅក្នុងការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រុមហ៊ុនក៏បានបំបែកកំណត់ត្រា ដោយទទួលបាន ចំណាត់ថ្នាក់ ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ»

លោក Adlan Tajudin នាយកប្រតិបត្តិក្រុមហ៊ុន អ៉ីដតខូ គ្រុប បានឱ្យដឹងថា ជោគជ័យទាំងពីរនេះបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលបានខិតខំប្រឹងប្រែងក្នុងការ បម្រើការ និងពង្រីកស្ថាប័ននៅក្នុងតំបន់។ edotco បានបន្តដើរតួនាទីយ៉ាងសំខាន់ នៃភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ជាមួយប្រទេសដែលកំពុងធ្វើដំណើរ ការណ៍អាជីថកម្ម។ edotco នាំមកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត ការច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងការអនុវត្តល្អបំផុតដល់ប្រទេសទាំងអស់ ដើម្បីធានាការ ប្តេជ្ញាចិត្តក្នុងការកសាងប្រទេស ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ១៩។ ជាងនេះទៅទៀត ក្នុងគ្រាលំបាកទាំងនេះ ក្រុមការងារក្រុមហ៊ុនអ៉ីដតខូ បានប្តេជ្ញាចិត្តលើការធានា ការតភ្ជាប់ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងនេះរក្សានូវកំណើនសេដ្ឋកិច្ច និងសង្គម។

លោកបន្ថែមថា ពានរង្វាន់នេះគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៅអ៉ីដតខូ។ ការរស់នៅតាមបែបគន្លងថ្មីនេះបានបង្ខំឱ្យយើងអនុវត្តវិធីធ្វើការថ្មី ហើយបានបង្ហាញភាពបត់បែន និងការប្តេជ្ញាចិត្តដើម្បីធានាថាបន្តពង្រាយហេដ្ឋារចនាសម្ព័ន្ធរួមដ៏ត្រឹមត្រូវ និងសម្រេចបាននូវគោលដៅឌីជីថលជាតិ។

ទោះជាប្រឈមនឹងស្ថានភាពនៃជំងឺរាតត្បាតជាសកលនេះក្តីកាលពី២០២០ ក្រុមហ៊ុន អ៉ីដតខូ បានបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអតិថិជននៅទូទាំងតំបន់ ដោយបានដាក់ពង្រាយនូវការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការផ្តល់ថាមពលកើតឡើងវិញ ក៏ដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូឆ្ពោះទៅរកការអភិវឌ្ឍដោយភាព ឆ្លាតវៃ និងបច្ចេកវិទ្យាចុងក្រោយក្នុងបណ្តាប្រទេសក្នុងសកលលោក។ អ៉ីដតខូ ក៏បានរាយការណ៍ពីភាពជោគជ័យ ក្នុងការកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនបានចំនួន ៥៨% ក្នុងមួយកន្លែង ខណៈដែលកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអនុវត្តផ្សេងៗទៀតនៅទូទាំងតំបន់។

លោក Adlan Tajudin បានបន្តថា រហូតមកដល់ឆ្នាំ២០២១នេះ សមិទ្ធផលសំខាន់ៗរបស់edotco រួមមាន៖ ការសង់បង្គោលអង់តែនលើកដំបូង នៅប្រទេសហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដ៏ធំនៅក្នុងប្រទេសបង់ក្លាដែស និងត្រូវបានតែងតាំងជាដៃគូក្នុងវិស័យបច្ចេកវិទ្យាដោយស្ថាប័ន Permodalan Nasional Berhad (PNB) ដើម្បីបំពាក់នូវឧបករណ៍ឲ្យអាគារខ្ពស់ៗនាពេលខាងមុខ នៅប្រទេសម៉ាឡេស៊ីជាមួយដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយ។

ក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត edotco មានបំណងចង់ចាប់យកទីផ្សារថ្មីៗយ៉ាងហោចណាស់ចំនួន ៣ទៀត ដោយពង្រីកនូវសេវាកម្ម ដោយដាក់បញ្ចូលនូវឧបករណ៍ fibre និង small cells ស្របពេលរៀបចំខ្លួនយើងឲ្យរួចរាល់ដើម្បីបំរើទទួលយកនូវការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៅក្នុងឧស្សាហកម្មនេះ ហើយក្នុងពេលជាមួយគ្នា នឹងប្រែក្លាយ ទៅជាស្ថាប័នដែលមានការវិភាគ និងគ្រប់គ្រងបណ្តុំទិន្នន័យ។

លើសពីនេះទៀត edotco បានប្តេជ្ញាចិត្តកាត់បន្ថយកាបូនឲ្យបាន ៧០% និងកំពុងធ្វើផែនការយុទ្ធសាស្ត្រសម្រាប់ការកាត់បន្ថយកាបូន ដែលគោលដៅទាំងពីរនេះ ស្របនឹងការគាំទ្ររបស់Axiata ចំពោះផែនការសកម្មភាពអាកាសធាតុ។ តាមរយៈគម្រោង និងគំនិតផ្តួចផ្តើមឆ្ពោះទៅរកកំណើនទ្វេដងនាឆ្នាំ២០២៤ខាងមុខ ដោយជឿថា វានឹងជំរុញឲ្យយើងឆ្ពោះទៅរកមហិច្ឆតាក្នុងការក្លាយជាក្រុមហ៊ុនកំពូលទាំង ៥ (Top 5 Global Towerco) របស់ពិភពលោកជាក់ជាមិនខានឡើយ។

ពានរង្វាន់ Frost & Sullivan ល្អបំផុតប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ជាពានរង្វាន់ដែលទទួលស្គាល់ចំពោះបណ្តាក្រុមហ៊ុនដែលពូកែក្នុងផ្នែកជំនួញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់ពួកគេក្នុងការអភិវឌ្ឍ ឧស្សាហកម្មទូរគមនាគមន៍នៅឆ្នាំ២០២០ ។ ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ ក្នុងការវាយតម្លៃ យ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករស្តីពីការអនុវត្តទីផ្សារជាក់ស្តែងដែលរួមមាន កំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផលថ្មីៗ យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម។

ក្រុមហ៊ុន អ៉ីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អ៉ីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែនការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ក្រុមហ៊ុន អ៉ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៉ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ព័ត៌មានបន្ថែមនានាសូមទាក់ទង៖ Annushia Balavijendran edotco Group Corporate Communications Tel: +60197553227 ៕