(ភ្នំពេញ)៖ វីង ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងអារីហ្សូនសាលារៀនឈានមុខគេមួយ ដែលយកលំនាំកម្មវិធីសិក្សារបស់ប្រទេសសឹង្ហបុរី បានសហការគ្នា ក្នុងការផ្តល់ជំរើសការទូទាត់ថ្លៃសាលា តាមរយៈសេវាកម្មរបស់វីងដ៏ទំនើប និងឈានមុខគេនៅកម្ពុជា។

ក្នុងភាពជាដៃគូនេះ អាណាព្យាបាល ឬសិស្សានុសិស្សដែលកំពុងសិក្សាទាំង១០សាខា នៃសាលារៀនអារីហ្សូន នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចទូទាត់ថ្លៃចំណាយរបស់សាលារៀនអារីហ្សូន បានយ៉ាងងាយស្រួល នៅលើទូរស័ព្ទដៃរបស់ពួកគេ ជាមួយកម្មវិធីស្មាតហ្វូនវីង តាមរយៈលេខកូដ៩២៧៨។

អតិថិជនរបស់អារីហ្សូនទាំងអស់ គ្រាន់តែចូលទៅក្នុង កម្មវិធីស្មាតហ្វូនវីង (Wing Money App) រួចចុចលើពាក្យ «ទូទាត់វិក្កយបត្រ» (Bills Payment) ជ្រើសរើស «សាលា» (School) បន្ទាប់មក ជ្រើសរើស «សាលាអារីហ្សូន» (Arizon School) ជាការស្រេច។

អារីហ្សូនជាសាលារៀនដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់កម្មវិធីសិក្សាស្របតាមប្រទេសសឹង្ហបុរី និងថ្នាក់ជាតិដែលរួមបញ្ចូលពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២ ហើយមានបង្រៀនបីភាសា អង់គ្លេស ចិន និងភាសាខ្មែរ។

សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះ ដោយខ្លួនឯងបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬលោកអ្នកអាចផ្ញើសារមកទំព័រហ្វេកបុកផ្លូវការរបស់វីង https://www.facebook.com/WINGmoney/