(ភ្នំពេញ)៖ Ecotnon ជាការប្រកួតប្រជែងគំរូជីវកម្មប្រភេទ Hackathon ដើម្បីជំរុញដល់ក្រុមហ៊ុនចាប់ផ្ដើមថ្មី (Start Up) ក្នុងដំណាក់កាលដំបូង ជាមួយនឹងដំណោះស្រាយការប្រើប្រាស់ និងការផលិតប្រកបដោយចីរភាព (SCP)។

Ecotnon ជាកម្មវិធីបំប៉នការអនុវត្ដដោយផ្ទាល់ រយៈពេល៣៦ម៉ោង សម្រាប់សហគ្រិនវ័យក្មេង ដើម្បីអភិវឌ្ឍនូវគំរូអាជីវកម្ម មានលក្ខណៈនវានុវត្ដន៍ប្រកបដោយចីរភាព។ កម្មវិធីនេះ រួមមានឧទ្ទេសបទ និងសិក្ខាសាលាការគ្រប់គ្រង តាមដានពីអ្នកជំនាញសកម្មភាពក្រុម និងការជម្រោមជ្រែងកែតម្រូវជាចុងក្រោយ។

ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិទាំង១៧ Ecottion ផ្តោតទៅលើគោលដៅទី១២ គឺការប្រើប្រាស់ និងការផលិតប្រកបដោយជីវភាព (SCP)។

ទស្សនាទាន SCP ផ្សារភ្ជាប់ដំណើរការសេដ្ឋកិច្ច ទៅនឹងធនធាបបរិស្ថាន និងធម្មជាតិ និងផ្តល់ជាឱបករណ៍នយោបាយ ដើម្បីលើកទឹកចិត្តដល់ការផលិតស្អាតជាងមុន និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

អ្នកដែលគួរចូលរួមការប្រកួតប្រជែង Ecothon រួមមានក្រុមការងារអាជីវកម្ម និងអាជីវកម្មចាប់ផ្តើមថ្មី មានគ្នាលើសពី៣នាក់ មានដំណោះស្រាយ ការប្រើប្រាស់ និងការផលិតប្រកបដោយជីវភាព (SCP) មានលក្ខណៈនរានុវត្តន៍ ឬចង់អភិវឌ្ឍយុទ្ធសាស្រ្ត SCP ដែលអាចសម្រេចបានសម្រាប់អាជីវកម្មរបស់ពួកគេ និងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចង់ដំណើរការអាជីវកម្ម នៅកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ថា Ecothon គឺមកពីពាក្យ Eco + Hackathon។ Ecothon គឺជាការប្រកួតប្រជែងគំរូអាជីវកម្មរយៈពេល ៤ ថ្ងៃសម្រាប់សហគ្រិនវ័យក្មេង ដើម្បីអភិវឌ្ឍនូវគំរូអាជីវកម្មដែលមានលក្ខណៈ នវានុវត្តន៍ប កបដោយចីរភាព (SBM)។

ការប្រកួតនេះមានរយៈពេល៣៦ម៉ោង ដែលអ្នកអាចពិភាក្សា និងអភិវឌ្ឍគំនិតរបស់អ្នកជាមួយនឹងអ្នកជំនាញ និងគូដឹកនាំបាន។ SCP មកពីពាក្យថា ការប្រើប្រាស់ និងការផលិតប្រកបដោយចីរភាព។ ទស្សនាទាន SCP បានផ្សាភ្ជាប់ដំណើរការសេដ្ឋកិច្ចទៅនឹងបរិស្ថាន ធនធានធម្មជាតិ និងផ្តល់ឧបករណ៍នយោបាយដើម្បីលើកទឹកចិត្តដល់ការផលិត ស្អាតជាងមុន និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

គំនិត Ecothon រួមមានការគ្រប់គ្រងកាកសំណល់, ប្រសិទ្ធផលក្នុងការប្រើប្រាស់ធនធាន, ផលិតកម្មមិនបង្កការបំពុល, ការរចនាដោយពុំមានកាកសំណល់, ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងគំនិតទាំងឡាយផ្សេងទៀតដែលទាក់ទងនឹង SCP។

ការប្រកួតនេះនឹងផ្ដល់រង្វាន់រង្វាន់កម្រិតមាស 1,500,000 KRW រង្វាន់តម្រិតប្រាក់ 1,000,000 KRW និងរង្វាន់កម្រិតសម្រិត 500,000 KRW (1 USD = 1,100 KRW)។ អ្នកឈ្នះក្នុងការប្រកួតនេះទាំងអស់នឹងទទួលបាន កាសចូលរួមក្នុងកម្មវិធីបន្ត។

វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនមុនតាមអនឡាញចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សិក្សាអំពីការស្វែងយល់ពីធាតុផ្សំជាមូលដ្ឋាននៃគំរូអាជីវកម្ម។ ចាប់ពីថ្ងៃទី២៧ ធ្វើបទបង្ហាញ Ecothon 2021។ នៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែក្កដា ចាប់ផ្ដើមវគ្គសិក្សាតាមអនឡាញ។ សូមបញ្ជាក់ថាកម្មវិធីនេះនឹងដំណើរការតាមអ៊នឡាញរយៈពេល ៦ម៉ោង ក្នុង១ថ្ងៃ។

អ្នកចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមបំពេញ Application link និងបញ្ជូនទម្រង់ស្នើសុំឱ្យបានត្រឹមម៉ោង១១:៥៩ នាទីយប់ ថ្ងៃទី២១ ខែកក្កដា តាមរយៈតំណភ្ជាប់ចូលរួម៖
Facebook like: http://www.ecothon.net/kh
Application link https://forms.gle/hWQEFKvjhFVqV57i7
Email: [email protected] www.ecathon.net/kh