(ភ្នំពេញ)៖ ក្រុមហ៊ុន បូទីកា ដែលជាក្រុមហ៊ុនមានជំនាញផ្នែកការពារជម្រាបទឹក ថ្នាំលាបផ្ទះ ពិដានម្នាងសិលា កាវតំណរអគារ គីមីសំណង់ ស៊ីម៉ង់ត៍បៀក ម្សៅបៀកគ្រប់ប្រភេទ និងផលិតផលជួសជុលសំណង់ បានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលមកដល់ពេលនេះមានអាយុកាលជាង១៥ឆ្នាំហើយ។

ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុន អន្តរជាតិ ចំនួន០៥ប្រទេស ដើម្បីរួមគ្នាផ្ដល់ជូននូវទំនុកចិត្ដខ្ពស់ ក្នុងការការពារ និងថែរក្សាភាពស្រស់ស្អាតនៃគេហដ្ឋានរបស់លោកអ្នក។

ក្រុមហ៊ុន បូទីកា បានសហការជាមួយក្រុមហ៊ុនអន្តរជាតិដូចជា៖ ក្រុមហ៊ុន POLYGLASS ជាក្រុមហ៊ុនរបស់ប្រទេសអ៊ីតាលី ដែលមានជំនាញផ្នែកកៅស៊ូអ៊ុត, ក្រុមហ៊ុន BOSTIK ជាក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលី ដែលមានជំនាញផ្នែកកាវ, ក្រុមហ៊ុន Evonik ជាក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់ ដែលមានជំនាញផ្នែកគីមីលាយបេតុង, ក្រុមហ៊ុន GYPROC ជាក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលមានជំនាញផ្នែកពិដាន, ក្រុមហ៊ុន CORMIX ជាក្រុមហ៊ុនរបស់ប្រទេសថៃ ដែលមានជំនាញផ្នែកគីមីសំណង់។

បូទីកា បានប្រើប្រាស់ផលិតផលរបស់ខ្លួនទៅលើសំណង់សំខាន់ៗ បុរី សណ្ឋាគារ និងខុនដូរ មួយចំនួនដែលមានដូចជា៖ រដ្ឋសភាជាតិ ក្រសួងផែនការ សហភាពសម្ព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់សាលាខេត្តព្រៃវែង បុរីជីបម៉ុង បុរីសង្ឃឹមថ្មី តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ព្រលានយន្តហោះថ្មី សណ្ឋាគារម៉ារ៉ាយុត ប៉ារ៉ាមោនខុនដូរផងដែរ៕