(ភ្នំពញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី៨ ហើយនៅថ្ងៃទី១៤-១៥ ខែកក្កដាស្អែកនេះ ដោយមាន ១០ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី១៤ ខែកក្កដារួមមាន៖
១៖ អាស៊ីអឺរ៉ុប យូណាយធីត Vs ណាហ្គា
២៖ គីរីវង់សុខសែនជ័យ Vs កងយោធពលខេមរភូមិន្ទ។

រីឯការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដាវិញរួមមាន៖
១៖ សូលទីឡូអង្គរ Vs អគ្គិសនីកម្ពុជា
២៖ វិសាខា Vs អង្គរថាយហ្គឺរ
៣៖ ភ្នំពេញក្រោន Vs ព្រះខ័នរាជស្វាយរៀង។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្តាហ៍ទី៨ នេះដែលនឹងមានគូពិសេសៗត្រូវប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ១២ពិន្ទុ ត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវអង្គរថាយហ្គឺរ ដែលឈរកំពូលតារាង និងមាន ១៩ពិន្ទុ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅទឹកដីកីឡដ្ឋានព្រីនស៍ នាម៉ោង ១៥៖៣០នាទីរសៀល៕