(ភ្នំពេញ)៖ លុយទាំងម៉ឺនៗ ពិតជាមិនងាយស្រួលរកទេ ប៉ុន្តែជាមួយ សែលកាត គ្មានអ្វីលំបាកឡើយពិតជាងាយស្រួលណាស់! គ្រាន់តែចូលរួមលេងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត។

ថ្ងៃនេះ សែលកាត ចូលរួមអបអរសាទរអ្នកភ្នំពេញម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់លុយសុទ្ធរហូតដល់ទៅ ៩ម៉ឺនដុល្លារ ដែលមានឈ្មោះថាលោក ឆេង ស៊ុនហេង បានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

លោក ស៊ុនហេង ជាប្រធានសន្ដិសុខ រស់នៅក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិតជាសំណាងគាត់ណាស់! ជ្រើសរើសថ្ងៃល្អ ថ្ងៃសំណាង ថ្ងៃហុងស៊ុយ បានត្រឹមត្រូវគឺឈ្នះប្រាក់រាប់ម៉ឺនតែម្តង។

អតិថិជន សែលកាត ទាំងអស់ក៏អាចមានសំណាងដូចគាត់ផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬ ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ។ ឱកាស មាសឈ្នះប្រាក់រង្វាន់មហាសាលនេះអាចក្លាយជារបស់អ្នក។ កុំភ្លេចតេនិងផ្ញើសារកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! ចាប់យកឱកាសថ្ងៃនេះដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។

កម្មវិធីឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិន បើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ម៉ឺនដុល្លារឯណោះ។

សូមកុំភ្លេចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង ៦៖៥០នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕