(ក្រុងឡុងដ៍)៖ តោខៀវ Chelsea ដែលមានម្ចាស់ក្លិបសញ្ជាតិរុស្ស៊ី លោក Roman Abramovich បានកំពុងសិក្សាបញ្ចេញទឹកប្រាក់ប្រមាណ ១៥០លាន ស្មើជាង ២០០លានដុល្លារទៅកាន់ក្លិបដែលមាន លោក Thomas Tuchel ជាគ្រូបង្វឹកនោះ ក្នុងការទិញយកខ្សែប្រយុទ្ធឆ្នើមឡើងជើង Erling Haaland របស់ក្លិប Borussia Dortmund។ នេះបើតាមការចេញផ្សាយដោយ Daily Mail នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

Chelsea ដែលជាក្រុមជើងឯកពាន UEFA Champions League រដូវកាលមុន កំពុងស្ថិតក្នុងចំណោមក្លិបមានភាគរយខ្ពស់ដែលចង់ចុះកិច្ចសន្យាជាមួយកីឡាករ Haaland ក្រោយពេលស៊ុតបាន ៤១គ្រាប់ នៃការបង្ហាញខ្លួនបាន ៤១ប្រកួត ជាមួយក្រុម Dortmund នៅ ២រដូវកាលមុន ខណៈទឹកប្រាក់តម្លៃប្រមាណ ១៥០លានផោន ក៏ស្ថិតក្នុងបញ្ជីដែលខ្សែប្រយុទ្ធសំខាន់ ៣រូបត្រូវប្រឈមមុខលក់ចេញមាន Callum Hudson-Odoi, Tammy Abraham និង Hakim Ziyech នៅទីផ្សារដោះដូរកីឡាករចុងឆ្នាំនេះ។

លោក Abramovich កំពុងតែរកវិធីសាស្ត្រផ្តល់ប្រាក់ទៅកាន់ Chelsea ក្នុងការទិញយក Haaland នៅរដូវក្តៅនេះ ប៉ុន្តែក៏ត្រូវបញ្ចេញកីឡាករខ្សែប្រយុទ្ធសំខាន់មួយចំនួន ដើម្បីទទួលបានការផ្លាស់ប្តូរទៅតាមគម្រោង ខណៈការលក់ចេញកីឡាករទាំង ៣រូបខាងលើ អាចនឹងទទួលបាន ៩០លោនផោន ប្រសិនបើអាចលក់ក្នុងតម្លៃទីផ្សាររបស់ពួកគេ គ្រាដែលកីឡាករ ៣រូបខាងលើមិនសូវជាប់ជម្រើសដំបូងរបស់លោក Thomas Tuchel ផងនោះ៕