(ព្រែវែង)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានបានបន្តប្រគល់រង្វាន់ម៉ូតូ ZoomerX មួយគ្រឿងថ្មីស្រឡាងបន្ថែមទៀត ដល់អ្នកឈ្នះរង្វាន់ កាលពីព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះកម្មវិធីប្រគល់រង្វាន់នោះដែរ ក្រុមហ៊ុនភេសជ្ជៈឆេមពាន ក៏បានផ្តល់ជាកាដូជាភេសជ្ជៈ ឆេមពាន ចំនួន ៥០កេស ដល់ម្ចាស់អាជីវករដែលជឿជាក់លើក្រុមហ៊ុនឆេមពាន ផងដែរ។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ក្នុងថ្ងៃនេះមានឈ្មោះ ជឿន សុខឿន ភេទស្រី អាយុ២១ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ ប្អូនស្រី ជឿន សុខឿន ដែលជាអ្នកចូលចិត្តពិសារភេសជ្ជៈឆេមពានអាយស៍ជាប្រចាំ បានរៀបរាប់ប្រាប់ថា ជាទម្លាប់គាត់តែងតែហូបឆេមពានអាយស៍ ០១កំប៉ុងៗ ពេលថ្ងៃត្រង់ គឺនៅពេលដែលគាត់កំពុងតែធ្វើការងារផ្ទះ និងដាំដំណាំ ព្រោះភេសជ្ជៈឆេមពាន ពេលពិសារទៅធ្វើឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយ បាត់នឿយហត់និងមានកម្លាំងបន្តការងារ។

ថ្ងៃត្រូវរង្វាន់ម៉ូតូនោះ គឺគាត់ហាក់ដូចមានអារម្មណ៍ល្អប្លែក នឹងនឹកឃើញចង់ពិសារភេសជ្ជៈឆេមពាន គាត់ក៏ទៅទិញនៅទីតាំងលក់ចាប់ហួយមួយកន្លែង ហើយគាស់ឆេមពានអាយស៍ដែលទើបទិញមកហូប ស្រាប់តែឃើញរូបម៉ូតូនៅក្នុងក្រវិលកំប៉ុងតែម្តង គាត់សប្បាយចិត្តជាខ្លាំង ក៏ទៅប្រាប់ម្តាយនិងបងប្អូនផ្អើលនាំគ្នាមើលក្រវិលកំប៉ុងឈូរឆពេញផ្ទះតែម្តង។

ចំណែកឯអាជីវករជាអ្នកលក់ភេសជ្ជៈឆេមពានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើ ក៏ទទួលបានកាដូលើកទឹក ចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ចំនួន ៥០កេសផងដែរ នោះគឺ មានឈ្មោះហ៊ុត សីហា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ញ៉ែម សម្បត្តិ បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ពិតៗ ហើយបន្ថែមថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ ហើយអតិថិជនឆេមពានយិនស៉ិន និង ឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។ លោក ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ និង ជូនពរឱ្យអតិថិជន ឆេមពានមានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។

ចំពោះអារម្មណ៍ប្អូនស្រី ដែលបានត្រូវរង្វាន់ម៉ូតូមួយគ្រឿងម៉ាក zoomer x យ៉ាងថ្មីស្រឡាង ពីភេសជ្ជៈឆេមពានក៏មានបំណងប្រាថ្នាទីមួយរបស់ខ្លួន គឺចង់យកម៉ូតូដែលត្រូវរង្វាន់ននេះមកបង្រៀនម្ដាយរបស់ ខ្លួនឲ្យចេះជាម៉ូតូនេះផងដែរ។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕