(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បេ្តជ្ញាបន្តផ្តល់កម្ចីគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការអតិថិជន បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

លោកស្រី ឡាយ រចនា អគ្គនាយិការងជាន់ខ្ពស់ ធនាគារ ជីប ម៉ុង បានគូសបញ្ជាក់ថា បញ្ហាកូវីដ១៩ជាបញ្ហារបស់យើងគ្រប់គ្នា។ កាលៈទេសៈនេះ អតិថិជនត្រូវការធនាគារជួយគាំទ្រ ដូច្នេះយើងនៅតែបន្តឆ្លើយតបតម្រូវការទុនរបស់អតិថិជនដើម្បីពុះពារឧបសគ្គជាមួយគ្នា ឆ្លងកាត់គ្រាលំបាកឈានទៅរកវឌ្ឍនភាពទាំងអស់គ្នា។

លោកស្រីបានបន្ថែមថា បញ្ហាកូវីដ១៩នៅតែជាក្តីព្រួយបារម្ភមួយ ប៉ុន្តែក្តីបារម្ភនេះមិនមែនជាឧបសគ្គរាំងស្ទះដល់ធនាគារយើងឡើយ។ ធនាគារយើងខ្ញុំខិតខំអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាកម្មគ្រប់ប្រភេទជូនអតិថិជន ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយនេះក៏សរបញ្ជាក់ពីភាពរឹងមាំ និងការតាំងចិត្តខ្ពស់របស់ធនាគារ ក្នុងការបម្រើ និង នៅជិតអតិថិជនគ្រប់ពេលវេលាផងដែរ។

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង នៅតែបន្តផ្តល់កម្ចីជូនអតិថិជនបើទោះបីការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្តក្តី ដូចនេះអតិថិជនទាំងអស់អាចធ្វើការស្នើសុំកម្ចីនានាដូចជា៖ កម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ និងកម្ចីអាជីវកម្ម ជាមួយទំហំកម្ចីធំ អត្រាការប្រាក់ទាប លក្ខខណ្ឌងាយស្រួល និងការអនុម័តកម្ចីឆាប់រហ័ស។

ធនាគារ ជីប ម៉ុង យល់ច្បាស់ពីស្ថានភាពហរិញ្ញវត្ថុរបស់អតិថិជន និងតែងតែនៅជិតអតិថិជនជានិច្ច។ សម្រាប់ការប្រឹក្សាយោលបល់ សូមទាក់ទងទៅកាន់អ្នកជំនាញធនាគារ ជីប ម៉ុង តាមរយៈ៖ ០81 811 911 ឬ 066 811 911៕