(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានយល់ព្រមបន្តកិច្ចសន្យាថ្មី ៥ឆ្នាំទៀតជាមួយក្លិបអេស្ប៉ាញ FC Barcelona តែត្រូវបាត់កាត់ប្រាក់ពលកម្មចំនួន ៥០ភាគរយផងដែរ។

កីឡាករអាហ្សង់ទីន វ័យ ៣៤ឆ្នាំខាងលើនេះបានព្រមព្រៀងបន្តកិច្ចសន្យាលេងនៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៦ ជាបន្តទៀត និងបានព្រមព្រៀងកាត់ប្រាក់ខែចំនួនពាក់កណ្តាលនៃប្រាក់ដែលធ្លាប់ទទួលបានពីមុន។

នេះជាកិច្ចសន្យាថ្មីដែលត្រូវបានធ្វើឡើងរវាង Lionel Messi និងប្រធានក្លិប FC Barcelona នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅពេលកិច្ចសន្យាចាស់បានផុតកំណត់កាលខែមិថុនា ឆ្នាំ២០២១ នេះ ដែលទទួលបានប្រាក់ឈ្នួល ១២៣លានផោនក្នុង ១ឆ្នាំ។

កិច្ចសន្យាថ្មីនេះដែរ នឹងធ្វើឲ្យក្លិបនៅបារាំង Paris Saint-Germain និង Manchester City ក្រោមការបង្វឹករបស់លោក Pep Guardiola រួមទាំងក្លិបនៅ Major League Soccer មានការខកចិត្តជាខ្លាំង ដ្បិតធ្លាប់បានទាក់ទង Messi ជាយូរមកហើយ នៅពេល Top scorer ក្នុងក្លិបអ្នកមានបុណ្យមួយនេះបន្តរួមរស់ជាមួយ Barcelona បន្តទៀត៕