(ហូឡង់)៖ កីឡាករបាល់ទាត់ឆ្នើមជម្រើសជាតិហូឡង់ Arjen Robben បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួន ពីក្លិបយុវជនរបស់លោក FC Groningen នាថ្ងៃព្រហស្បតិ៍នេះ, នេះជាការបញ្ចប់អាជីពបាល់ទាត់ ដែលលោកបានចំណាយពេល ២ទសវត្សរ៍, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

Arjen Robben ត្រូវបានចាត់ទុកជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករបម្រើស្លាបដ៏ល្អបំផុត នៅក្នុងជំនាន់របស់លោកនោះ ខណៈ Robben បានត្រលប់មកចូលរួមជាថ្មីម្តងទៀតជាមួយក្លិប FC Groningen កាលពីឆ្នាំមុន ហើយលោកត្រូវទទួលបានការកោតសរសើរ នៅក្លិប Chelsea, Real Madrid និងក្លិប Bayern Munich កាលពីឆ្នាំកន្លងទៅ។

បើតាមលោក Robben ដែលមានវ័យ ៣៧ឆ្នាំបានលើកឡើងនៅលើបណ្តាញសង្គម Twitter «ខ្ញុំបានសម្រេចចិត្តឈប់ ពីអាជីពបាល់ទាត់របស់ខ្ញុំ ដែលវាគឺជាជម្រើសដ៏លំបាក»

Robben ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានល្បឿនលឿននៅលើទីលានប្រកួតនិង ហើយរូបគេក៏បានស៊ុតបាល់បញ្ចូលទីជាង ២០០គ្រាប់ សម្រាប់ការលេងតាមក្លិបនិង ៣៧គ្រាប់ឲ្យក្រុមជម្រើសជាតិហូឡង់ ដោយការប្រកួតចុងក្រោយ គឺជាការប្រកួតតទល់នឹងក្រុមជម្រើសជាតិស៊ុយអែត នាទីក្រុង Amsterdam កាលពីខែតុលា ឆ្នាំ២០១៧។

បន្ទាប់ពីបានចូលលេងលើកដំបូងនៅឯក្លិប FC Groningen ដែលជាក្លិបដើមនៅអំឡុងរដូវកាល២០០០-២០០១ លោក Robben ក៏ត្រូវបានផ្ទេរទៅកាន់ក្លិប PSV ក្នុងរដូវកាល២០០២-២០០៣ មុនបន្តផ្ទេទៅកាន់ក្លិបធំ Chelsea, Real Madrid, Bayern Munich ជាដើមនឹងឈ្នះពានលីគធំៗ Bundesliga ៨លើក ជាមួយពាន La liga ១លើកនឹងពាន Premier League ២លើក ខណៈពាន Champions League ១សម័យកាលផង៕