(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី សុវណ្ណភូមិ ដែលជាគំរោងលំនៅឋានដ៏ប្រណិតមួយដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦A បានចុះហត្ថលេខា សហប្រតិបត្តិការជាមួយធនាគារ CIMB ផ្ដល់សេវាកម្មបង់រំលោះលំនៅដ្ឋានអតិថិជន។

ពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅការិយាល័យ បុរីសុវណ្ណភូមិ ក្រោមការចូលរួមពីលោក សៅ សុខនី ជាអគ្គនាយក បុរីសុវណ្ណភូមិ និងលោក ហុង ជៀប ជានាយកស្តីទីសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃ ធនាគារ CIMB Plc។

ក្នុងភាពជាដៃគូនេះ បានជួយសម្រួលដល់អតិថិជនទូទៅ អាចទទួលបាននូវលំនៅឋានដ៏ស្រស់ស្អាតក្នុងក្តីស្រមៃ ដោយមិនចំបាច់ចំណាយប្រាក់ដុលក្នុងការទិញផ្ទះ។ ចំពោះកម្ចីទិញផ្ទះរបស់ធនាគារ CIMB Plc លោកអ្នកអាចទទួលបានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយៈពេល ២៥ឆ្នាំថែមទៀតផង។

លោក សៅ សុខនី បានថ្លែងថា កិច្ចសហប្រតិត្តការនេះ គឺបានចូលរួមមួយផ្នែកសម្រាប់ជួយសម្រួលដល់អតិថិជនឱ្យមានលទ្ធភាពគ្រប់គ្រាន់ទទទួលបានលំនៅដ្ឋានរស់នៅដោយមិនចាំបាច់មានលុយគ្រប់ទើបអាចមានផ្ទះនោះទេ ។

លោកបានបន្ដថា ក្នុងឱកាសនេះផងដែរ បុរី សុវណ្ណភូមិ ក៏មានការផ្តល់ជូនជាពិសេស ដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន សំរាប់គ្រប់ប្រភេទផ្ទះចាប់ពី១៥០០ដុល្លារ រហូតដល់៣ម៉ឺនដុល្លារ ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។

សូមបញ្ជាក់ថា បុរីសុវណ្ណភូមិ មានអាសយដ្ឋាននៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេតកណ្តាល ស្ថិតនៅជាប់ជាមួយធនាគារ Aceleda លើផ្លូវ២៦១ដែរជាផ្លូវរដ្ឋ ទំហំ៤០ម៉ែត្រ ពីតំបន់ទីក្រុងរណប OCIC , តំបន់លីយ៉ុងផាត់ ស្របតាមផ្លូវ៦A ដែលជាតំបន់មានការអភិវឌ្ឍ លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។

ចំណុចពិសេសៗផ្សេងទៀតដូចជា៖

ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង រឺរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល) តម្លៃល្អ សមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត ក្នុងបុរីមានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់ លម្ហែកាយ
ជុំវិញបុរី មាន ផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍
គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល ។

សម្រាប់ ព័ត៌មានលម្អិតបុរីសុវណ្ណភូមិមានទីតាំង ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ ចម្ងាយ១៨គីឡូម៉ែត្រពីរង្វង់មូលជ្រោយចង្វារ និង៥នាទីពីស្ពានលេខ៩
ឬទំនាក់ទំនងលេខទូរស័ព្ទ ៖ ០១០ ៧៣៦ ៦៦៣ ០១២ ៧៣៦ ៦៦៣ ០៦៨ ៧៣៦ ឬតាមរយៈ Facebook Page៖ BoreySovannaphumi៕