(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup នឹងធ្វើការប្រកួត ២ជើងឡើងវិញ ករណីស្មើគ្នាពេញម៉ោង ៩០នាទីចាប់ពីជុំទី៤ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដ្បិតខកខាននៅរដូវកាលមុនឆ្នាំ២០២០-២០២១ ដោយសារតែមេរោគរាតត្បាត COVID-19។

ជាមួយគ្នានោះដែរ EFL ក៏បានបញ្ចេញប្រាក់រង្វាន់ក្រុមជើងឯកដែលត្រូវបាន Livescore ដកស្រង់ចេញផ្សាយផងដែរថា ក្រុមជើងឯកនឹងទទួលបានទឹកប្រាក់ ១៦លានផោន ដែលស្មើនឹង ២២លានដុល្លារដូចរដូវកាលមុនផងដែរ បន្ថែមលើពានប្រចាំព្រឹត្តិការណ៍មួយផងនោះ។

ចំណែកឯក្រុមដែលត្រៀមចូលរួមមានរហូតដល់ទៅ ៧២៩ក្លិប គ្រាដែលក្រុមមកពីលីគ Championship និង Premier League ឈរចាំលេងជុំទី៣ នាដើមខែមករា ឆ្នាំ២០២២ តែម្តង។

ក្រុមកញ្ជ្រោងខៀវ Leicester City ជាម្ចាស់ការពារតំណែងជើងឯក ដែលបានឈ្នះពាន FA Cup លើកទី១ ជាប្រវត្តិសាស្រ្តរបស់ពួកគេ នៅពេលផ្តួលក្រុមលេងនៅ Premier League ដូចគ្នា តោខៀវ Chelsea ១-0 នៅវគ្គផ្តាចព្រ័ត្រដែលជាការរកបានគ្រាប់ជ័យជម្នះរបស់ខ្សែប្រយុទ្ធប៊ែលហ្សិក Yuri Tielemans៕