(ភ្នំពញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី៩ ហើយនៅថ្ងៃអាទិត្យ ទី១៨ និងថ្ងៃអង្គារ ទី២០ ខែកក្កដា ដោយមាន ១០ក្រុមចូលរួម។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
១៖ បឹងកេត Vs កងយោធពលខេមរភូមិន្ទ
២៖ វិសាខា Vs សូលទីឡូអង្គរ
៣៖ ខេត្តព្រៃវែង Vs ព្រះខ័នរាជស្វាយរៀង
៤៖ ភ្នំពេញក្រោន Vs អគ្គិសនីកម្ពុជា។

រីឯការប្រកួតនៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ វិញរួមមាន៖
១៖ អង្គរថាយហ្គឺរ Vs ណាហ្គា។

សូមបញ្ជាក់ផងថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា បានឈានចូលសប្តាហ៍ទី៩ ហើយដែលមានគូពិសេសៗត្រូវជួបគ្នា រវាងក្រុមបឹងកេត ដែលជាម្ចាស់ផ្ទះ និងការពារជើងឯក ឈរនៅចំណាត់ថ្នាក់លេខ៧ មាន ១២ពិន្ទុ ត្រូវទទួលក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ១៤ពិន្ទុនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដានៅកីឡដ្ឋាន ខេមបូឌាអៃរវ៉េនៅវេលាម៉ោង ១៥៖៣០នាទីរសៀល៕