(ភ្នំពេញ)៖ ដូចដែលលោកអ្នកបានដឹងមកហើយ បច្ចុប្បន្នក្នុងស្ថានភាពដែលកូវីដឆ្លងរាលដាលច្រើនគ្រប់ៗគ្នា និងមានការបារម្ភកាន់តែខ្លាំងពីការឆ្លងមេរោគកូវីដនេះ ដូច្នេះបើយើងមានអេស៉ីលដាម៉ូបាលនៅក្នុងដៃសម្រាប់ប្រើប្រាស់ វាងាយស្រួលណាស់សម្រាប់បំពេញតម្រូវការផ្សេងៗរបស់យើង ដូចជាការផ្ទេរប្រាក់ ទទួលប្រាក់បង់ថ្លៃទឹក ភ្លើង បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ ការស្នើសុំខ្ចីឥណទានជាដើម។ល។

ជាមួយនឹងអេស៉ីលីដាម៉ូបាល អ្នកអាចប្រើសេវាជាច្រើនដូចបានរៀបរាប់ខាងលើ ដោយមិនចាំបាច់ធ្វើដំណើរចាកចេញពីលំនៅដ្ឋាន និងមិនបាច់ប៉ះពាល់នឹងក្រដាសប្រាក់ ដែលអាចមានហានិភ័យឆ្លងជំងឺដង្កាត់ផ្សេងៗ។

ដូច្នេះដើម្បីការពារក្រុមគ្រួសារយើង សង្គមយើងពីផលប៉ះពាល់ ឬពីការឆ្លងកូវីដ១៩ មានតែយើងទាំងអស់គ្នាចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារទាំងអស់គ្នា និងផ្លាស់ប្ដូរពីការទូទាត់ ឬទទួលប្រាក់ផ្ទាល់នៅក្នុងការធ្វើអាជីវកម្មប្រចាំថ្ងៃ មកជាការទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានាតាមប្រព័ន្ធឌីជីថល ដូចជាអេស៉ីលីដាម៉ូបាលជំនួសវិញតែប៉ុណ្ណោះ។

អតិថិជនរបស់ធនាគារអេស៉ីលីដាអាចបើកគណនីទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូតអេស៉ីលីដាម៉ូបាល នៅលើទូរសព្ទដៃរបស់លោកអ្នក គឺជាការស្រេច។ លោកអ្នកអាចស្វែងរក និងទាញយក (Download) អេស៉ីលីដាម៉ូបាលតាមរយៈ App Store, Play Store និង App Gallery។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ៖ ០២៣ ៩៩ ៤៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៉ីមែលទៅកាន់៖ [email protected]