(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងគេ និងតែមួយគត់នៅប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ក្នុងកម្រិតជាមាស ពីសំណាក់សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ។

ដើម្បីទទួលបានការទទួលស្គាល់នេះ គ្រឹះស្ថានអប់រំនីមួយៗ ត្រូវឆ្លងកាត់ការ វាយតម្លៃជាច្រើនដំណាក់កាល លើរចនាសម្ព័ន្ធនៃការគ្រប់គ្រង វិធីសាស្ត្រ និងគុណភាពនៃការបង្រៀន របស់សាស្ត្រាចារ្យ លទ្ធផលនៃការបង្រៀន ជាពិសេសលើគុណភាព របស់និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សា ស្របតាមស្តង់ដារអន្តរជាតិ ដែលបានកំណត់ដោយ សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA។

លើសពីនេះ វិទ្យាស្ថានខេមអេដ ក៏ជាគ្រឹះស្ថានអន្តរជាតិដំបូងគេ ដែលមានការទទួល ស្គាល់ជាច្រើនទៀតពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនមានដូចជា៖ ស្ថាប័នអ្នកវិភាគផ្នែក ហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក បណ្តាញសាកលវិទ្យាល័យអាស៊ាន AUN-QA នៅប្រទេសថៃ ស្ថាប័នអន្តរជាតិ ISO 9001:2015 នៅសឹង្ហបុរី គណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា ACC និងនិយ័តករគណនេយ្យ និងសវនកម្ម ACAR។

វិជ្ជាជីវៈគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ត្រូវបានកត់សម្គាល់ថាជាជំនាញ ដែលមានសក្តានុពល មួយនាពេលបច្ចុប្បន្ន។ គ្រប់ស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ឯកជន ឬអង្គការក្រៅរដ្ឋាភិបាល សុទ្ធតែត្រូវការអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម មកគ្រប់គ្រងចរន្តសាច់ប្រាក់ ឲ្យមានដំណើរការល្អ។ ហេតុនេះហើយទើបធ្វើឱ្យតម្រូវការអ្នកជំនាញលើផ្នែកនេះ កើនឡើង ជាលំដាប់នៅលើទីផ្សារការងារនាពេលបច្ចុប្បន្ន។

ជាមួយទំនោរជាវិជ្ជមាននេះ ក៏បង្ហាញអំពីការវិវឌ្ឍនៃ សេដ្ឋកិច្ចជាតិ តែវាក៏ជាសញ្ញាបង្ហាញពីតម្រូវការអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ផងដែរ។ នៅក្នុងបរិបទនេះ វាជាការចាំបាច់ណាស់ដែលអ្នកសិក្សា ឬគណនេយ្យជំនាញ នាថ្ងៃមុខ ត្រូវតែស្វែងយល់ពីកម្មវិធីសិក្សា និងគ្រឹះស្ថានសិក្សាដែលមានការទទួលស្គាល់ ដើម្បីជៀសវាង ការខាតបង់ពេលេវលា និងថវិកា។

សញ្ញាបត្រគណនេយ្យករជំនាញ ACCA ត្រូវបានការទទួលស្គាល់ជា អន្តរជាតិ ដែលត្រូវបានបង្កើតឡើងដោយ សមាគមគណនេយ្យករជំនាញអន្តរជាតិACCA ដ៏ធំមួយនៅ ចក្រភពអង់គ្លេស ហើយមានការទទួលស្គាល់ ១៨៣ប្រទេស នៅទូទាំងពិភពលោក។នេះបើតាមការបញ្ជាក់របស់ វិទ្យាស្ថានខេមអេដ៕

ចាប់ផ្តើមជាមួយវិទ្យាស្ថានខេមអេដ នៅថ្ងៃនេះ តាមរយៈវេបសាយ www.cam-ed.com ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ៩៨៦ ៥២៣/០១២ ៦១៨ ៩៨៨