(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជើងខ្លាំងចំនួន២ក្រុម បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃពាន GANZBERG CUP រដូវកាលទី៥ ដែលមានប្រាក់រង្វាន់១៥០០០ដុល្លារ។

ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ក្រុមបាល់ទាត់ Rolling FC ឈានដល់វគ្គផ្ដាច់ព្រ័ត្រពានខ្នាតធំ បន្ទាប់ពីយកបានជ័យជម្នះ លើក្រុមដោនថោនស្ពត ក្នុងព្រឹត្តិការណ៍ GANZBERG CUP ដោយលទ្ធផល Penalty ៤-២ ក្រោយពេល Rolling FC មានឱកាសតាមស្មើវិញ១ទល់១ ក្រុមដោនថោនស្ពតដែលនាំមុខ។

ក្នុងថ្ងៃតែមួយក្រុម Panda FC របូតគ្រាប់បាល់រហូតដល់៤គ្រាប់ ធ្វើឲ្យក្រុម Bee FC ទទួលបានជ័យជម្នះ ដោយលទ្ធផល៤-២ និងទទួលបានឱកាសប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

ក្រុម Rolling fc នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយជួបជាមួយក្រុម Bee FC ដែលទើបទម្លាក់ Panda FC កាលពីថ្មីៗនេះ ហើយប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៧ កក្កដា ២០២១នេះ ម៉ោង៨យប់ ដែលមានផ្សាយផ្ទាល់ នៅក្នុង Facebook Page Beer GANZBERG៕