(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជាបានបើកសម្ពោធជាផ្លូវការនៃការមកដល់ម្សៅទឹកដោះគោ Physiolac 4 សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើង។
កម្មវិធីបើកដំណើរការអាជីវកម្មម្សៅទឹកដោះគោ Physiolac4 តាមរយៈអនឡាញនេះមានអ្នកចូលរួមប្រមាណ ១០០នាក់ ដែលក្នុងនោះមានការចូលរួមពីអតិថិជនគណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន Zuellig Pharma។
ក្រុមហ៊ុន Zuellig Pharma នាំយកម្សៅទឹកដោះគោ Physiolac4 មកកាន់ទីផ្សារកម្ពុជានេះដើម្បីបំពេញតម្រូវការផ្នែកអាហារូបត្ថម្ភកុមារ និងជាជំនួយដល់ម៉ាក់ប៉ាក្នុងការចិញ្ចឹមកូនៗឲ្យលូតលាស់បានល្អ និងអភិវឌ្ឍទៅតាមវ័យ។
លោក តេ ចាសវី (Tejasvi Sharma) ប្រធានគ្រប់គ្រងនាយកដ្ឋាន ZP Therapeutics Cambodia បានថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការម្សៅទឹកដោះគោ Physiolac4 ថា «គ្រប់តំណក់នៃម្សៅទឹកដោះគោ Physiolac ចម្រាញ់ចេញពីវត្ថុធាតុដើមដ៏ល្អបំផុត គឺទឹកដោះគោស្រស់គុណភាពខ្ពស់របស់ប្រទេសបារាំងដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និងអ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធន៍ខ្ពស់លំដាប់អន្តរជាតិ»។
Grouppe Batteur ក្រុមហ៊ុនផលិតម្សៅទឹកដោះគោ Physiolac ដែលផ្តើមចេញពីមូលដ្ឋានដ៏រឹងមាំជាមួយបទពិសោធន៍ជិត ១០០ឆ្នាំ ក្នុងការផលិតអាហារូបត្ថម្ភពីប្រទេសបារាំង។ ម្សៅទឹកដោះគោ Physiolac ត្រូវបានផលិតនៅក្នុងរោងចក្រធំទូលាយស្តង់ដារពិភពលោកបំពាក់ដោយម៉ាស៉ីនបរិក្ខារទំនើបស្វ័យប្រវត្តិ និងបច្ចេកវិទ្យាចុងក្រោយបំផុត។
ចំណែកលោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារផលិតផល Physiolac និង OTC បានលើកឡើងថា «ម្សៅទឹកដោះគោ Physiolac4 ផ្សំឡើងពីរូបមន្តពិសេសមាន៤ សារធាតុចិញ្ចឹមចាំបាច់សម្រាប់កុមារក្នុងនោះរួមមាន៖
១៖ ប្រូតេអ៉ីនមាននាទីជួយដល់ការអភិវឌ្ឍសាច់ដុំនិងរាងកាយ
២៖ កាបូហាយដ្រេតជួយផ្តល់ថាមពល
៣៖ ខ្លាញ់លីពីតល្អសម្រាប់ការលូតលាស់ខួរក្បាល
៤៖ វីតាមីន និងរ៉ែជាច្រើនមុខដែលជួយដល់ការអភិវឌ្ឍ និងមុខងារដំណើរការ។
ម្សៅទឹកដោះគោ Physiolac រូបមន្តផ្សំឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ របស់ក្មេងៗសព្វថ្ងៃនេះ។ លោកអ្នកអាចរកទិញផលិតផល Physiolac នៅតាមហាងលក់សម្ភារៈទារកនិងកុមារក៏ដូចជាផ្សារទំនើបនានា ទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា រយៈពេលជិត១០០ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួនក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនដ៏ធំបំផុតនេះបានពង្រីកវិសាលភាពរបស់ខ្លួន និងមានវត្តមានលើ១៣ ទីផ្សារក្នុងបណ្តាប្រទេសនានា នៅអាស៉ី រួមទាំងកម្ពុជាផង។
នាដើមឆ្នាំ២០២០ ក្រុមហ៊ុន Zuellig Pharma បានរួមកិច្ចសហការជាមួយ Alliance Pharma Cambodge ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជាដែលមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងមានឃ្លាំងផ្ទុកទំនិញទំហំ៦៣០០ម៉ែត្រក្រឡាមានសមត្ថភាពអាចស្តុករក្សាផលិតផលដល់ទៅ ៦៣០០ស្តុក ប្រកបដោយលក្ខណៈបច្ចេកទេស និងសុវត្ថិភាព។
ក្រុមហ៊ុនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បរិយាកាសល្អ មានផាសុកភាពព្រមទាំងបំពាក់ទៅដោយបរិក្ខារទំនើបទាន់សម័យ ដើម្បីឆ្លើយតបនឹងទស្សនវិស័យ «ទទួលបានការថែទាំសុខភាពកាន់តែងាយស្រួល»៕