(ស៊ែប៊ី)៖ Novak Djokovic កីឡាករវាយកូនបាល់ទោល (Tennis) បានសម្រេចចិត្តចូលរូមការប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 នៅប្រទេសជប៉ុន ជាមួយក្រុមអត្តពលិកជម្រើសជាតិស៊ែប៊ី ដោយលោកបានបង្ហោះសារនៃការសម្រេចចិត្តនេះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
ប្រភពពី BBC បានឲ្យដឹងថា ជើងឯកពាន Wimbledon ក្នុងពេលថ្មីៗនេះដើមឡើយលោក Djokovic ដែលជាម្ចាស់ជើងឯកពានកម្រិត Grand Slam ២០លើក មានត្រឹមតែ ៥០ភាពរយប៉ុណ្ណោះនៃការសម្រេចចិត្តនោះ តែបច្ចុប្បន្នបុរសវ័យ ៣៤ឆ្នាំនេះក៏បានបង្ហោះសារនៅលើបណ្តាញ Twitter ថាខ្លួននឹងចូលរួមជាមួយក្រុមជម្រើសជាតិប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ដែលនៅសល់តែ ៨ថ្ងៃទៀតនឹងចាប់ផ្តើមជាផ្លូវការហើយ។
ពីដើមឡើយជើងខ្លាំងលេខ១ ពិភពលោក Djokovic មិនត្រូវបានគេជ្រើសឈ្មោះចូលរួមជាក្រុមអត្តពលិកស៊ែប៊ីនៃព្រឹត្តិការណ៍ Tokyo Olympic នោះទេ ក៏ដោយសារវិបត្តិ COVID-19 មានការកើនឡើង ខណៈនេះជាការត្រៀមខ្លួចរួចរាល់ ដើម្បីដណ្តើមមេដាយ (Golden Slam) បន្ទាប់ពីលោកទើបតែឈ្នះពាន Wimbledon នៅទឹកដីអង់គ្លេសកាលពីសប្តាហ៍មុន។
Djokovic នឹងក្លាយជាកីឡាករវាយកូនបាល់ឆ្នើមមួយរូបផ្នែកបរុស បើណាសិនអាចឈ្នះមេដាយមាសកម្រិត Olympic និងពាន US Open នៅខែកញ្ញាខាងមុខនេះ៕