(ស៊ីដនី)៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលី (AOC) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា កីឡាករវាយតេន្នីស Alex De Minaur បានដកខ្លួនចេញពីការប្រកួត នៅឯព្រឹត្តិការណ៍ Tokyo Olympics បន្ទាប់ពីធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងនាមជាកីឡាករផ្នែកបុរសលំដាប់កំពូល របស់អូស្ត្រាលី, De Minaur គ្រោងនឹងចូលរួមប្រកួត ទាំងក្នុងការប្រកួតវាយទោល និងវាយជាគូរ។

មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Tokyo, លោក De Minaur បានធ្វើតេស្ត PCR ទាំង៩៦ម៉ោង និង៧២ម៉ោង តាមតម្រូវការ ដោយអាជ្ញាធរជប៉ុន, ហើយការធ្វើតេស្តទាំងពីរលើក បានបង្ហាញលទ្ធផលវិជ្ជមាន។

លោកមិនមានទំនាក់ទំនង ជាមួយនឹងសមាជិកផ្សេងទៀត នៃក្រុមអត្តពលិកអូឡាំពិកអូស្ត្រាលីនោះទេ ចាប់តាំងពីលោក បានជាសះស្បើយ (លទ្ធផលអវិជ្ជមាន) នៅថ្ងៃទី៥ ខែកក្កដាកន្លងទៅ, នេះបើតាម AOC។

លោក Ian Chesterman ទទួលបន្ទុកក្រុមជម្រើសជាតិ របស់ AOC បានសំដែងការអាណិតអាសូរ ចំពោះលោក De Minaur ដោយមានប្រសាសន៍ថា នេះជាការពិតរបស់ពិភពលោក៕