(ភ្នំពេញ)៖ UniDry មានព្រឹត្តិការណ៍ឌីជីថលឡាយផ្ទាល់ នៅលើផេក UniDry Cambodia ដើម្បីចាប់ផ្តើមដំណើរការ រូបរាងកញ្ចប់ថ្មីរបស់ UniDry Pants ពណ៌លឿង និងធ្វើការណែនាំវត្តមានសមាជិកថ្មី UniDry ស្តើងបំផុតទន់បំផុត UniDry Ultra Thin Ultra Soft រួមជាមួយ និងការផ្តល់ជូនកម្មវិធីផ្សងសំណាង ជាង៧,៥០០រង្វាន់ ដល់អតិថិជនរបស់ខ្លួន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

លោក Terry Tai នាយកនិងប្រធានគ្រប់គ្រង Taisun Holding Group បានធ្វើការប្រកាសគម្រប់ខួប២០ឆ្នាំ របស់ UniDry នៅអាស៊ី ដែលបានសម្រេចគោលដៅដ៏ អស្ចារ្យក្នុងការបម្រើកុមាររាប់លាននាក់ទូទាំង២០ប្រទេសជុំវិញពិភពលោក។

ជាមួយនិងគុណតម្លៃស្នូល «ការរីកចម្រើនទាំងអស់គ្នា» រាល់ផលិតផល UniDry គឺផលិតដោយបច្ចេកវិទ្យាស្តង់ដារពិភពលោក គុណភាពខ្ពស់ មានទំនុកចិត្ត និងនាំមកនូវបទពិសោធន៍ជីវិតដ៏ល្អប្រសើរ ជាមួយនឹងក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការមើលថែជារៀងរាល់ថ្ងៃយប់ ដល់កូនជាទីស្រឡាញ់របស់អតិថិជនគ្រប់គ្នា។

UniDry Pants ពណ៌លឿង រូបរាងកញ្ចប់ថ្មី ស្អាតជាងមុន ពិសេសជាងមុន អាចស្រូបទឹកច្រើនជាងមុនរហូតដល់២០% ផ្ទៃទន់ជាងមុន និងស្តើងជាងមុន។ ចំណែកឯសមាជិកថ្មី UniDry ស្តើងបំផុត ទន់បំផុត UniDry Ultra Thin & Ultra Soft ត្រឹមតែ៤ មីលីម៉ែត្រ។

អ្វីដែលកាន់តែពិសេសនោះ គឺការផ្តល់ជូនសំណាងឈ្នះរង្វាន់ជាង៧,៥០០រង្វាន់ ក្នុងកញ្ចប់តែម្តង រួមមាន៖ ឡានអាគុយ៥០០រង្វាន់, ម៉ូតូអាគុយ១០០០រង្វាន់ និងខោទឹកនោម UniDry ៦០០០រង្វាន់។

ការផ្សងសំណាងកាតឈ្នះរង្វាន់នេះ នឹងផុតកំណត់នៅចុងឆ្នាំ២០២១ សម្រាប់រាល់ការទិញ UniDry គ្រប់ប្រភេទលើកលែងតែ UniDry ប្រភេទស្លៀក Premium។

សូមបញ្ជាក់ថា ប្រសិនបើអ្នកឈ្នះ ខោទឹកនោម អាចប្តូររង្វាន់ជាមួយកន្លែងលក់ UniDry នៅជិតលោកអ្នក។ ប្រសិនបើឈ្នះ ជារង្វាន់ឡានអាគុយ និងម៉ូតូអាគុយ សូមទំនាក់ទំនងទៅកាន់ លេខលេខទូរស័ព្ទ០២៣ ៩៧៧ ៨០៥/ ០១១ ៦២៦ ៨៧៩ ឬទំព័រហ្វេសប៊ុក UniDry Cambodia៕

ចុច like ទំព័រហ្វេសប៊ុកផ្លូវការ UniDry Cambodia ដើម្បីទស្សនា និងតាមដានព័ត៌មានថ្មីៗ៖ https://www.facebook.com/Number1ForBabies